ព័ត៌មានជាតិ

ថៃ និង​៦​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ប្រើ​ឈ្មោះ​ «​គុន​ខ្មែរ​»​ ដោយ​មិន​មានការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣២

BY
Khmernote Media
January 26, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសថៃ និង៦ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានបានអនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ«គុនខ្មែរ»ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ។

ការអនុម័តជាឯកច្ឆ័ន្ទនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិសេសថ្នាក់ដឹកនាំកីឡាគុនខ្មែរអន្តរជាតិ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ ដែលមាន ៨ប្រទេសចូលរួមដូចជា ម្ចាស់ផ្ទះកម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និង ថៃ។

ក្នុងនោះផងដែរ ភាគីថៃដែលបានជំទាស់កម្ពុជាក្នុងការប្រើពាក្យ«គុនខ្មែរ» ជំនួសឱ្យពាក្យ«មួយថៃ» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរហូតគំរាមធ្វើពហិការមិនចូលរួមប្រកួតលើវិញ្ញាសាគុនខ្មែរនោះក៏បានបញ្ជាក់ថា ពួកគេនឹងចូលរួមវិញ ក្រោមហេតុផលមួយគឺពួកគេជាអ្នកស្រឡាញ់ក្បាច់គុនទាំងអស់នៅលើពិភពលោកនេះ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

Share This Post: