ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះ អ្នកអូសអួនឆក់ ដែលធ្វើឱ្យប៉ះពាល់ផ្សោតនៅកែប

    BY Khmernote Media January 28, 2023
    រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះ អ្នកអូសអួនឆក់ ដែលធ្វើឱ្យប៉ះពាល់ផ្សោតនៅកែប

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះ អ្នកអូសអួនឆក់ ដែលធ្វើឱ្យប៉ះពាល់ផ្សោតនៅកែប!

    ក្នុងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ផ្សោតនៅកែប ! អ្នកអូសអួនឆក់ បានប្រឈមនឹងច្បាប់ជាបន្តបន្ទាប់ហើយ។ មិនបាច់ចាំចាប់បានតែបទល្មើសជាក់ស្តែងទេ ។ ឱ្យតែប្រព្រឹត្តខុសហើយ មន្ត្រីអនុវត្តច្បាប់នឹងទៅដល់ផ្ទះតែម្តង !អ្នកដូរពណ៌ទូក ក៏មិនឱ្យថ្នាំលាបស្ងួតទាន់ដែរ។”

    ប្រភព៖ ឌិត ទីណា – DITH Tina

    Share This Post: