ឱកាសល្អ! មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់។

ដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព។ សូមជម្រាបជូនដំណឹងដល់ លោក-លោកស្រីទាំងអស់មេត្តាជ្រាបថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៣០០នាក់ ដូចខាងក្រោម៖
១. គណនេយ្យ-រដ្ឋបាល ចំនួន ២០ នាក់
២. គណនេយ្យ (ផ្នែកសេវា) ចំនួន ២០ នាក់
៣. ក្រុមពិធីការ ចំនួន ១៥ នាក់
៤. កម្មករលីសែង ចំនួន ២០ នាក់
៥. អ្នកសំអាត ចំនួន ៦០ នាក់
៦. ផ្នែកព័ត៌មានវិទ្យា ចំនួន ៣០ នាក់
៧. ផ្នែករថយន្តគិលានសង្គ្រោះ ចំនួន ៥០ នាក់
៨. ក្រុមថែសួន ចំនួន ២០ នាក់
៩. រោងជាង ចំនួន ១០ នាក់
១០. ផ្នែកបោកគក់ ចំនួន ៣០ នាក់
១១. អ្នកបើកបរ ចំនួន ២០ នាក់
១២. អ្នកកាន់ឡដុតសំរាម ចំនួន ០៥ នាក់ ៕



