ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមក្មេងទំនើងចំនួន ៨នាក់ ក្នុងចំណោមបក្សពួក១២នាក់ ពាក់ព័ន្ធករណីហិង្សាបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

    BY Khmernote Media January 30, 2023
    ក្រុមក្មេងទំនើងចំនួន ៨នាក់ ក្នុងចំណោមបក្សពួក១២នាក់ ពាក់ព័ន្ធករណីហិង្សាបណ្តាលឲ្យរបួសធ្ងន់  ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង២២:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងចំណោមបក្សពួក១២នាក់ ពាក់ព័ន្ធករណីហិង្សាប្រើកំបិតប័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

    ជនរងគ្រោះចំនួន០២នាក់៖
    ១- ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។
    ២-ឈ្មោះ រី ណារុន ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅសង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ។

    ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន៖
    ១- ឈ្មោះ សុខ ជា ភេទប្រុស ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
    ២- ឈ្មោះ តុង ម៉េងលី ភេទប្រុស ស្នាក់នៅមិនពិតប្រាកដ។
    ៣- ឈ្មោះម៉ៅហឿន មិថុនា ភេទប្រុស ស្នាក់នៅមិនពិតប្រាក។
    ៤- ឈ្មោះ ហុក សុធារិទ្ធ ភេទប្រុស ស្នាក់នៅបន្ទប់ជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
    ៥- ឈ្មោះ ហួត ចាន់តារាពេជ្រ ភេទប្រុស ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៧ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
    ៦- ឈ្មោះ យ៉េត រ៉ាវី ភេទប្រុស ស្នាក់នៅផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌដូនពេញ។
    ៧- ឈ្មោះ សុគន្ធ បញ្ញា ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
    ៨- ឈ្មោះទឹម បញ្ញា ភេទប្រុស ស្នាក់នៅផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

    វត្ថុតាងរួមមាន៖ កាំបិតបត័តោ ចំនួន ០២, ម៉ូតូចំនួន០២គ្រឿ (ស្មាក់វី (smak v) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ១IT-1915, ស្កូពី (scoops) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1W-0883។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: