ព័ត៌មានជាតិ

លោក កែវ រំចង់ សម្តែងអារម្មណ៍អន់ចិត្តជាខ្លាំង ដោយមិនមានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

BY
Khmernote Media
January 30, 2023

រាជធានីភ្នំពេញ៖ នៅសល់តែ ៩៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក កែវ រំចង់ បានធ្វើការ Live និងបាននិយាយរៀបរាប់ទាំងទឹកមុខក្រៀមក្រំ ហេតុអ្វីស៊ីហ្គេម២០២៣ គ្មានឈ្មោះរបស់ លោក?

ក្នុងពេលដែលកំពុង Live រយៈពេលជាង ១ម៉ោងរបស់លោក កែវ រំចង់ បាននិយាយទាំងទឹកមុខក្រៀមក្រំរៀបរាប់យ៉ាងដូច្នេះថា៖ “រឿងស៊ីហ្គេម ហេតុអ្វីបានជាគ្មានឈ្មោះខ្ញុំ នៅក្នុងស៊ីហ្គេម ខ្ញុំចូលប្រកួតថ្នាក់ជាតិ ទទួលបានមេដៃមាស មិនគួរណាគ្មានឈ្មោះខ្ញុំនៅស៊ីហ្គេមនោះទេ ព្រោះយើងជាម្ចាស់ផ្ទះ ហេតុអ្វីបានជាមិនដាក់ខ្ញុំឱ្យប្រកួត ដើម្បីលើកមុខមាត់ប្រទេសជាតិយើង។ មុនដំបូងធ្វើឱ្យខ្ញុំអរសប្បាយចិត្ត ដល់ពេលសួរទៅ អ្វីក៏មិនឆ្លើយតប ដល់ពេលឆ្លើយក៏ប្រាប់ថា អត់មានឈ្មោះចូលរួមប្រកួតទេ គីឡូហ្នឹង! បើអត់មានគីឡូហ្នឹង បងចង់ឱ្យខ្ញុំសម្រក គឺខ្ញុំអាចសម្រកបាន ធ្វើម៉េចមុនពេលដែលខ្ញុំបញ្ចប់អាជីពនេះ ខ្ញុំចង់ប្រកួតស៊ីហ្គេម ប៉ុន្តែអត់បានប្រកួត សោកស្ដាយមែនទែន យើងជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣នេះ ប៉ុន្តែអត់មាន កែវ រំចង់ តំណាងប្រទេសមួយដែរ ចូលរួមប្រកួតស៊ីហ្គេម ពិតជាអស្ចារ្យ ” ៕ ទស្សនាវិដេអូ ពេញរបស់លោក កែវ រំចង់ ដូចខាងក្រោម៖

ប្រភព៖ Keo Rumchong

Share This Post: