ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណនីហ្វេសប៊ុកមួយ រៀបរាប់ករណីត្រូវក្មេងពាលមួយក្រុម យកដុំថ្មគប់កញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ និងសូមសមត្ថកិច្ចស្រាវជ្រាវរកមុខជនបង្កលើករណីនេះផង

    BY Khmernote Media January 31, 2023
    គណនីហ្វេសប៊ុកមួយ រៀបរាប់ករណីត្រូវក្មេងពាលមួយក្រុម យកដុំថ្មគប់កញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្សរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ និងសូមសមត្ថកិច្ចស្រាវជ្រាវរកមុខជនបង្កលើករណីនេះផង

    យោងតាមគណនីហ្វេសប៊ុក Emmy TinTin នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បាននិយាយរៀបរាប់យ៉ាងលម្អិត ក្រោយជួបករណីអសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខ៣ យ៉ាងដូច្នេះថា៖ ថ្ងៃនេះខ្ញុំសូមនិយាយពាក់ពន្ធ័នឹង ករណីអសន្តិសុខ តាមបណ្ដោយផ្លូវជាតិលេខ៣ ចំនុចទីតាំង ពីផ្លូវបំបែក បែកគូស មកអង្គតាសោម ខេត្តតាកែវ នៅថ្ងៃទី២៣ ខែមករា វេលាម៉ោង៥ល្ងាច កន្លងមកនេះ ដែលក្រុមគ្រួសារខ្ញុំជួបគ្រោះថ្នាក់ ដោយក្មេងពាលមួយក្រុម បានគប់ដុំថ្មចូលមកក្នុងកញ្ចក់ឡាន បែកកញ្ចក់ ផ្លោងត្រូវមនុស្ស ទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង សង្គ្រោះបឋមពីទីតាំងផ្ទាល់ដល់ទីរួមខេត្តតាកែវ បញ្ជូនមកពេទ្យធំភ្នំពេញ ឈានដល់បញ្ជូនទៅក្រៅប្រទេសជាបន្ទាន់។

    ចំពោះករណីនេះ នាងខ្ញុំបានផ្តល់ដំណឹងដល់សមត្ថកិច្ច ក្នុងមូលដ្ឋាន រួចរាល់ហើយ តែនៅមិនទាន់ទទួលបានដំណឹង ការកំណត់ពីជនពាលបង្កនៅឡើយទេ ក្នុងករណីនេះ គឺខ្ញុំបានលឺមកថា វាកើតឡើងជាញឹកញាប់ណាស់ នៅតំបន់ទីតាំងនោះ ករណីគប់ដុំថ្ម ចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលបានឆ្លងកាត់ គឺមានករណីរងគ្រោះមុនៗ រួចមកហើយ ខ្ញុំទទួលបានដំណឹង ពីសមត្ថកិច្ច នៅរូបភាព តាមកាំម៉េរា សុវត្ថិភាព តែបន្តទៅទៀតយ៉ាងណា គឺ ខ្ញុំកំពុងរង់ចាំ តើគួរមានវិធានការបែបណាបន្តទៀត ចំពោះភាពអសន្តិសុខបែបនេះ?

    រូបនាងខ្ញុំផ្ទាល់ នឹងក្រុមគ្រួសារមានការឈឺចាប់ណាស់ នឹងមិនអាចទទួលយកបានឡើយ នៅទង្វើ ក្មេងពាលបែបនេះទេ សូមសមត្ថកិច្ច មេត្តាវែកមុខជនបង្កអោយបានឆាប់ៗ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវនោះផង បងប្អូនប្រជាពលរដ្ឋ ពិតជាធ្លាប់ជួប ធ្លាប់យល់ពីការឈឺចាប់ របស់ក្រុមគ្រួសារខ្លួនយើង ដែលត្រូវរងគ្រោះ រងការឈឺចាប់ ស្ទើរតែបាត់បង់ជីវិតទាំងមិនដឹងខ្លួនបែបនេះ បើមិនអាចរកជនដៃដល់ឃើញ តើថ្ងៃខាងមុខ នឹងកើតលើអ្នកណា??

    ប្រភព៖ Emmy TinTin

    Share This Post: