ព័ត៌មានជាតិ

ផ្លូវការ! កីឡា «គុនខ្មែរ» នឹងមាន១៩វិញ្ញាសា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

BY
srey nuch
January 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បាបនឱ្យដឹងថា សហព័ន្ធគុនខ្មែរអន្តរជាតិ បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ទី៣០​ ខែមករា ឆ្នាំ២០២៣ ថា បន្ទាប់​ពី​ការ​ប្រជុំ​ពិសេស​ថ្ងៃ២៦ ​ខែមករា ឆ្នាំ២០២៣ រវាង​ប្រទេសទាំង៨ បានសម្រេចអនុម័តលើវិញ្ញាសាចំនួន១៩​ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេមលើកទី៣២​ ឆ្នាំ២០២៣។ ក្នុង​នោះ មាន១១​ប្រភេទ​ទម្ងន់សម្រាប់​បុរស និង​៦​ប្រភេទ​ទម្ងន់​សម្រាប់​នារី បូក​ទាំងវិញ្ញាសា ​គុន​គ្រូបុរស​ និង​ គុន​គ្រូនារី​​ សរុបមាន១៩វិញ្ញាសា ដើម្បីដាក់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២។

សម្រាប់លទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺ​មាន​ចំនួន ៨ប្រទេសនៅតំបន់អាស៊ាន ដែល​នឹង​ចូល​រួម​មានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​,វៀតណាម រួម​ទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើ​ឈ្មោះ ​«​គុន​ខ្មែរ»​ ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: