ព័ត៌មានជាតិ

វិស្វករជំនាញ ចែករំលែកបទពិសោធន៍ថ្មីៗចំនួន ៦ចំនុច លើបច្ចេកទេស មើលកង់ សប់ខ្យល់រថយន្ត មុនពេលប្រើប្រាស់លើផ្លូវល្បឿនលឿន

BY
srey nuch
January 31, 2023

យោងតាមគណនីហ្វេសប៊ុក វឹង វីលី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចែករំលែកបទពិសោធន៍ថ្មីៗ លើបច្ចេកទេស មើលកង់ សប់ខ្យល់រថយន្ត មុនពេលប្រើប្រាស់លើផ្លូវល្បឿនលឿន ដោយសរសេររៀបរាប់ថា៖ ដោយឃើញឡានថ្មីៗ ឧស្សាហ៍បែកកង់ លើផ្លូវល្បឿនលឿន វាជាបទពិសោធន៍ថ្មីរបស់យើង ដែលទើបមានផ្លូវល្បឿនលឿនប្រើប្រាស់ ក្នុងនាមខ្ញុំជា វិស្វករជំនាញ និងវិស្វករអាជីព អាស៊ានបច្ចេកទេសរថយន្ត ដែលបានសិក្សា នឹងអនុវត្តផ្ទាល់លើផ្នែករថយន្តរយៈពេល១៨ឆ្នាំកន្លងមក ខ្ញុំសូមចែករំលែកបច្ចេកទេស មើលកង់ សប់ខ្យល់ ដូចខាងក្រោម៖

ឧទាហរណ៍៖ Mazda BT50 កង់មុខ 2.6bar កង់ក្រោយ2.6bar ( គ្មានដឹក) បើដឹក ធ្ងន់ 3bar
ប្រុងប្រយ័ត្ន និង រៀបចំមុនចេញដំណើរ(និយាយតែចំនុចកង់ឡាន)៖

1. សប់ខ្យល់កង់ តាមស្តង់ដារ គោរពតាមផ្លាកបិទជាប់ ជញ្ជាំងទ្វារ អ្នកបើកបរ។
2. តើយើងបើកបរ ក្នុងល្បឿនណា? 120-180km/h ? ល្បឿនកង់កំណត់ អាចទ្រាំទ្របានទេ? (សូមមើលផ្លាកសម្គាល់ ល្បឿនកំណត់ក្នុងរូបភាព)
3. តើការដឹក លើសទម្ងន់ដែលកង់ កំណត់ដែរ ឬទេ? ( សូមមើលផ្លាកសម្គាល់ ទម្ងន់កំណត់ក្នុងរូបភាព)
4. រឹតប៊ូឡុងកង់ រៀងរាល់ ១ទៅ៣ខែម្តង ( រឹតខ្វែង ម្តងបន្តិចៗ តាមបច្ចេកទេស)។
5. មិនគួរប្រើប្រាស់កង់ លើស៥ឆ្នាំ ឬ ៤ឆ្នាំ ប្តូរម្តង ឬ ពេលសឹកក្រឡាកង់។
6. ត្រូវពិនិត្យកង់ មិនត្រូវបើកប្រថុយ បើមានស្នាមប្រេះបែក ជាប់ដែកគោល…។

សំនួរពិចារណា៖
សំនួរ៖ 1 Bar ស្មើប៉ុន្មាន Kg បើយើងសប់គិត ជាគីឡូ
ចម្លើយ ភាសាជាង គាត់ហៅ គីឡូ តែតាមពិត គីឡូក្រាម ជា ម៉ាស់ mass ឯគីឡូក្រាមហ្វ័តជាកម្លាំងសង្កត់។ យើងអាចសន្មតថា kilogram-force/sq. cm or 1 kgf/cm2 = 0.980665 bar ឬ និយាយឲ្យងាយយល់ គឺ ភាសាជាង ១គីឡូ = 1bar

ចំណាំ
1kPa = 0.01bar = 0.1450377439 psi (lb/in2)
1kgf/cm2= 0.980665 bar ( សន្មត់ថា 1kgf/cm2= 1 bar)
I take 15min to write this

ប្រភព៖ វឹង វីលី

Share This Post: