ព័ត៌មានជាតិ

អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្រោយសណ្ឋាគារឡឺប្រេស៊ីដងបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់

BY
srey nuch
January 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលមានអគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារឡឺប្រេស៊ីដង ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សចំនួន ០៣នាក់ រងរបួសធ្ងន់កំពុងតែបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។

សូមបញ្ជាក់ថា យោងតាមប្រភពដដែល បានឱ្យដឹងថា ការវិវឌ្ឍចុងក្រោយនៃកិច្ចប្រតិ្តការជួយសង្គោះ និងពន្លត់អគ្គិភ័យនៅផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងហេតុការខាងលើនេះបណ្តាលឲ្យប្រុសនិងស្រ្តី៣នាក់(បានស្លាប់១នាក់ និងរងរបួសធ្ងន់ធ្ងរ ២នាក់) ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: