ព័ត៌មានជាតិ

អបអរសាទរ! ទីបំផុត ព្រំ សំណាង អ្នកលេងគុនខ្មែរដែរមានរហ័សនាម ជាងកាត់សក់ដៃឯក ផ្ដួលកីឡាករជនជាតិអង់គ្លេសឱ្យសន្លប់ទឹកទី១ ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ

BY
Liny Chan
February 6, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កីឡាករគុនខ្មែរ ព្រំ សំណាង ប្រើពេលត្រឹមតែ ១នាទី៥៦វិនាទីប៉ុណ្ណោះ ដើម្បីផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ លើប្រភេទទម្ងន់ ៧៨គីឡូក្រាម កាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។

អ្នកលេងគុនខ្មែរដែរមានរហ័សនាម ជាងកាត់សក់ដៃឯក ព្រំ សំណាង ក្លាយជាកីឡាករទីពីរ យកខ្សែក្រវាត់ពី Thai Fight បន្ទាប់ពី ធឿន ធារ៉ា ដែលដណ្ដើមបានខ្សែក្រវ៉ាត់ពី សៃយុគ ក្នុងកម្មវិធីថៃហ្វៃដូចគ្នា ។ គួរដឹងថាកីឡាករគុនខ្មែរវ័យ៣០ឆ្នាំ ព្រំ សំណាង មានកម្ពស់ ១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ធ្លាប់ប្រកួតចំនួន ១១៨ដង ឈ្នះចំនួន១១៣ដង ចាញ់ចំនួន០២ដងគត់ និងស្ទើរចំនួន០៣ដង។ លើសពីនេះ លោក ព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ៨ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់​រហូតដល់ទៅ៧ដងឯណោះ ៕

ប្រភព​៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: