SEA GAMES

សិង្ហបុរីចុះបញ្ជីអត្តពលិកជាង៥០០នាក់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

BY
srey nuch
February 14, 2023

យោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

បញ្ជីឈ្មោះចេញដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានអត្តពលិកចំនួន ៥១៧នាក់ ប៉ុន្តែចំនួនអត្តពលិកត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ ពេលកាន់តែកៀកទៅនឹងការប្រកួត។គណៈកម្មាធិការជ្រើសរើសរបស់ SNOC ដែលមានលោក Tan Chuan-Jin ជាប្រធានបានធ្វើការសម្រេចចិត្តនេះ បន្ទាប់ពីបានពិគ្រោះជាមួយសមាគមកីឡាជាតិ។

អនុប្រធាន SNOC និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Ng Ser Miang បាននិយាយថា ៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអត្តពលិកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសសិង្ហបុរី។ សូមសំណាងល្អនៅកម្ពុជា យើងនឹងលើកទឹកចិត្តអ្នក»។ ម្ចាស់មេដាយមាសកីឡាហែលទឹក នៅអូឡាំពិក២០១៦ កីឡាករ Joseph Schooling, កីឡាកររត់ប្រណាំង Shanti Pereira និងកីឡាករវាយសី Loh Kean Yew ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងព្រឹត្តិការណ៍ India Open ស្ថិតក្នុងចំណោមអត្តពលិកដែលនឹងមានឈ្មោះចូលរួមស៊ីហ្គេមនៅកម្ពុជា។

ដោយឡែកអត្តពលិកដែលមិនទាន់បានចុះបញ្ជីនៅឡើយ មានពេលរហូតដល់ខែកុម្ភៈដើម្បី បំពេញតាមលក្ខណៈ វិនិច្ឆ័យ។ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅទីក្រុងហាណូយ ឆ្នាំ២០២១ (លើកឆ្នាំ២០២២) ប្រទេសសិង្ហបុរី បានបញ្ជូនអត្តពលិកចំនួន៤២៤នាក់ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥នៃតារាងមេដាយដោយដណ្តើមបានមេដាយសរុបចំនួន១៦៦គ្រឿង។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា៕

ប្រភព៖ Cambodia 2023

Share This Post: