ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងធ្វើតេស្តរថយន្តស្វ័យប្រវត្តិ ហើយសង្ឃឹមថានឹងបានបង្ហាញបច្ចេកវិទ្យានេះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំ ឆ្នាំ២០២០

    BY autoadmin January 23, 2019
    ជប៉ុនកំពុងធ្វើតេស្តរថយន្តស្វ័យប្រវត្តិ ហើយសង្ឃឹមថានឹងបានបង្ហាញបច្ចេកវិទ្យានេះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំ ឆ្នាំ២០២០

    សម្រាប់អ្នកចូលមកទស្សនាក្នុងប្រទេសជប៉ុនតាមអាកាសយានដ្ឋាន ហានេដា (Haneda) សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនៅឆ្នាំក្រោយនេះ អាចនឹងត្រូវបានគេដឹកជញ្ជូនចេញពីយន្តហោះដោយឡានក្រុងគ្មានអ្នកបើកបរ ដែលកំពុងត្រូវបានសាកល្បងនៅមជ្ឈមណ្ឌលសំខាន់មួយ។ ក្រុមហ៊ុនជប៉ុនចំនួន ៦ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ ANA បានចាប់ផ្តើមធ្វើការសាកល្បងរយៈពេល ១០ថ្ងៃ ជាមួយរថយន្តក្រុងធុនតូចកាលពីសប្តាហ៍មុន។ ហើយកាលពីថ្ងៃអង្គារ ក្រុមមន្រ្តីក៏បានអនុញ្ញាតឱ្យមានការជម្រុញខ្ពស់ចំពោះការដឹកជញ្ជូនដោយស្វ័យប្រវត្តិ ដែលកំពុងត្រូវបានសាកល្បងជាមួយនឹងកម្មវិធីបញ្ជាសុវត្ថិភាពនៅកៅអីខាងមុខនេះ។ ក្នុងការសាកល្បងនេះអ្នកបើកបរបានអង្គុយនៅកៅអីតៃកុងដដែល ដើម្បីសង្កេត និងធ្វើការបញ្ជាណាមួយ ដែលចាំបាច់ទោះបីជារថយន្តអាចធ្វើការបានដោយខ្លួនឯងក៏ដោយ។

    រថយន្តនេះអាចផ្ទុកមនុស្ស ១០នាក់ និងមានល្បឿនរហូតដល់ទៅ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប្រើប្រព័ន្ធ GPS និងសញ្ញាម៉ាញ៉េទិចនៅលើផ្លូវ។ មន្រ្តីគម្រោងមិនបានបញ្ជាក់លម្អិតពីតម្លៃនៃប្រព័ន្ធនេះ ឬថាតើមានមនុស្សប៉ុន្មាននាក់ ដែលពួកគេនឹងអាចដឹកជញ្ជូនតាមរថយន្តក្រុងនេះទេ។ យ៉ាងណាមិញប្រទេសជប៉ុនសង្ឃឹមថា ឆ្នាំ២០២០ នឹងក្លាយជាឱកាសដល់ពួកគេដើម្បីបង្ហាញគម្រោងបច្ចេកវិទ្យាឈានមុខគេរបស់ខ្លួន ខណៈការដឹកជញ្ជូនស្វយ័តគឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសដែលទទួលរងនូវកង្វះខាតកម្លាំងពលកម្ម និងការថយចុះនៃប្រជាជនវ័យចំណាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖​ cgtn

    Share This Post: