SEA GAMES
គិតមកទល់ពេលនេះ ការចុះឈ្មោះ SEA Games ២០២៣ «វិញ្ញាសាគុនខ្មែរ» មានការចូលរួមចំនួន ៧ប្រទេស
BY Khmernote Media
February 16, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺនៅសល់តែ៧៨ថ្ងៃទៀតប៉ុនោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។ គិតមកដល់ថ្ងៃនេះ ការចុះឈ្មោះ SEA Games ២០២៣ វិញ្ញាសាគុនខ្មែរ មានចំនួន ៧ប្រទេសចូលរួម។
SEA Games «វិញ្ញាសាគុនខ្មែរ» មកដល់ថ្ងៃនេះ ការចុះឈ្មោះ ក្នុង១៩ Catégorie តាមចំនួនអត្តពលឺក (Registration by number)។
១. កម្ពុជា
២. ឡាវ
៣. ឥណ្ឌូនេស៊ី
៤. មីយ៉ាន់ម៉ា
៥. ហ្វីលីពីន
៦. វៀតណាម។
ចំណែកម៉ាឡេស៊ីនឹងបញ្ជូនឈ្មោះមកឆាប់ៗនេះហើយ។ ប្រទេសទាំងអស់បានចុះឈ្មោះទាំង១៩ វិញ្ញាសា
ប្រទេសខាងលើនេះជាសមាជិករបស់ សហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយគេមិនខ្លាចការគំរាមរបស់អ្នកណាទេ ៕
