កូនខ្លួនឯងសោះ ទៅជឿគ្រូហ្មទៅវិញ!! ទារិកាម្នាក់ត្រូវបានគ្រួសារយកទៅកប់ទាំងរស់ ៣ម៉ោង ទម្រាំរកឃើញវិញ
ឥណ្ឌា៖ ទារិកាដែលមានអាយុ ៣សប្ដាហ៍ ម្នាក់ត្រូវបានឪពុកម្តាយបង្កើតបញ្ចុះទាំងរស់ ដោយសារតែពួកគេជឿថានាងមានវិញ្ញាណអាក្រក់ចូលសន្ធិត។ ទារកនេះត្រូវបានគេកប់នៅក្រោមដីរយៈពេលជិត ៣ម៉ោង ទម្រាំតែរកឃើញ បន្ទាប់ពីអ្នកស្រុកក៏បានឮនាងយំ នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមករា ក្រោមសីតុណ្ហភាពត្រឹមតែ ៣អង្សាសេ នៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្រោយបានឮសម្លេងយំ ភ្លាមៗនោះពួកគេបានជីកកកាយយកទារិកាចេញ និងប្រញាប់ប្រញាល់បញ្ជូននាងតូចទៅមន្ទីរពេទ្យ រួមទាំងរាយការណ៍ប្រាប់ប៉ូលីសផងដែរ។ Daily Mail ក៏បានរាយការណ៍ថា ស្ថានភាពរបស់ទារិកាឥឡូវនេះគឺមានស្ថិរភាព និងប្រសើរឡើងវិញហើយ។
លោក Subhash Chandra Shakya អគ្គនាយករងប៉ូលីសបាននិយាយថា ទារកនេះត្រូវបានគេបញ្ចុះទាំងរស់រានមានជីវិតដោយឪពុកម្តាយ និងសាច់ញាតិរបស់នាងផ្ទាល់ បន្ទាប់ពីពួកគេត្រូវបានប្រាប់ដោយគ្រូហ្ម ដែលបាននិយាយថា ទារិកានេះត្រូវវិញ្ញាណអាក្រក់ចូលសន្ធិត។ យ៉ាងណាមិញទាំង គ្រូហ្ម រួមទាំង៖ ឪពុក ជីដូន និងម្ដាយមីង ត្រូវបានចាប់ខ្លួន ខណៈម្ដាយទារិកា គឺកំពុងរត់គេចខ្លួន៕






អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz