ស្លាប់ ៣០នាក់ និងបាត់ខ្លួន ២៥នាក់ ដោយសារហៀរទំនប់ទឹកមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី
មន្ដ្រីអាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានស្លាប់ និង ២៥នាក់ បានកំពុងបាត់ខ្លួន ក្នុងហេតុការណ៍ហៀរទំនប់ទឹកមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីភូមិរបស់ពួកគេ។ ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើតទីជម្រក និងផ្ទះបាយបណ្តោះអាសន្ន សម្រាប់អ្នកដែលភៀសខ្លួនចេញពីទឹកជំនន់ដែលមានកម្ពស់ជាងមួយម៉ែត្រ នៅតាមមាត់ទន្លេនៅក្នុងខេត្ត Sulawesi ភាគខាងត្បូង និងរាជធានី Makassar កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីទីភ្នាក់ងារលោក Hasriadi បាននិយាយថា រហូតមកដល់ពេលនេះយើងបានរកឃើញមនុស្ស ៣០នាក់ ដែលលង់ទឹក ឬស្លាប់ដោយការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈពេលទំនប់ Bili-Bili បានចាប់ផ្តើមហៀរចាល់ដោយសារចំនួនទឹកច្រើនខ្លាំងពេក។ ប្រព័ន្ធផ្សព្វផ្សាយមួយក៏បាននិយាយថា អាជ្ញាធរត្រូវផ្តល់ជំនួយតាមឧទ្ធម្ភាគចក្រ ដោយសារផ្លូវដីមិនអាចធ្វើដំណើរបានឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia