ខ្មែរណូត

ស្វែងរក

  • PR

    អ្នកជំនាញពាណិជ្ជកម្មថាការធ្វើពាណិជ្ជកម្មនៅកម្ពុជាត្រូវការមានលក្ខណៈស្តង់ដាចាប់ពីឆ្នាំ២០១៨តទៅ

    BY Khmernote Media March 6, 2018
    អ្នកជំនាញពាណិជ្ជកម្មថាការធ្វើពាណិជ្ជកម្មនៅកម្ពុជាត្រូវការមានលក្ខណៈស្តង់ដាចាប់ពីឆ្នាំ២០១៨តទៅ

    អ្នកជំនាញពាណិជ្ជកម្មកម្រិតអន្តរជាតិ បានមើលឃើញថា ចាប់ពីឆ្នាំ២០១៨នេះតទៅនេះ ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺត្រូវមានលក្ខណៈស្តង់ដា និងមានកម្មសិទ្ធបញ្ញា ច្បាស់លាស់ ហើយត្រូវចាប់ដៃគូរ ជាមួយដែលមានជំនាញ មានបទពិសោធន៍ ដើម្បីឱ្យការអាជីវកម្ម អាចប្រព្រឹត្តទៅបានយូរអង្វែង កាត់បន្ថយហានិភ័យ អាចពង្រីកវិសាលភាពរបស់ខ្លួនបានលឿន និងធានាទទួលបានប្រាក់ចំណេញមកវិញបានឆាប់រហ័ស។

    ថ្លែងក្នុងវេទិការ យល់ដឹងពីការប្រកបអាជីវកម្ម ដោយអាជ្ញាប័ណ្ណ និងលក្ខណៈកម្មសិទ្ធបញ្ញា នៅសណ្ឋាគាសុខាភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ អគ្គនាយកក្រុមហ៊ុន អេស ធី អាយ អ៊ិនវេសមេនគ្រុប លោក យឹង សារ៉ាត់ បានលើកឡើងថា ការធ្វើពាណិជ្ជកម្ម មានកម្មសិទ្ធបញ្ញា គឺ ផ្តល់ការជឿជាក់ដល់អតិថិជនជាខ្លាំង ពិសេស ទៅលើគុណភាព អនាម័យ និងតម្លៃសមរម្យ ពោលគឺ មានស្តង់ដា មានរចនាបទ មានគំរូរ ងាយក្នុងការពង្រីកវិសាលភាព ដែលមិនសូវមានហានិភ័យ ដូចការធ្វើពាណិជ្ជកម្ម ដែលគ្មាន Franchise។


    លោកថា Plantoza Café & Bistro ដែលមាន Franchise ជាលក្ខណៈអន្តរជាតិ ល្បីល្បាញ និងនៅលើពិភពលោក បានមកដល់ទីផ្សារកម្ពុជាហើយ។ ក្នុងវេទិកា ពន្យល់អំពី ការធ្វើអាជីវកម្ម ដោយមានអាជ្ញាប័ណ្ណ និងកម្មសិទ្ធបញ្ញាទៅលើម៉ាកយីហោរបស់កាហ្វេ របស់ខ្លួន ព្រមជាមួយការបើកលក់ Franchise ជូនទៅឱ្យអតិថិជន ដើម្បីទទួលបានសិទ្ធលក់បន្តផងនោះ លោក យឹម សារ៉ាត់ បន្តថា Plantoza Café & Bistro ងាយស្រួលសម្រាប់អ្នកចាប់អារម្មណ៍ទិញសិទ្ធលក់បន្ត នឹងផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរ ដែលចង់បើកហាងកាហ្វេ ដោយគ្រាន់តែចំណាយហ្រ្វេនឆាយពីដំបូងត្រឹមតែ១ម៉ឺនដុល្លារ នឹងមានអ្នកជំនាញទៅរៀបចំជូន តាំងពីដំបូងរហូតដល់ថ្ងៃសម្ពោធហាងតែម្តង។

    បន្ទាប់មក ក្រុមអ្នកជំនាញ នឹងរៀបចំផែនការគ្រប់គ្រងទីផ្សារ បុគ្គលិក សម្ភារៈនិងរូបមន្តផ្សេងៗ ដែលធានានិរន្តរភាពយូអង្វែង។ អ្នកដែលចង់ទិញសិទ្ធលក់បន្ត ត្រូវមានដើមទុនចន្លោះពី៤ទៅ១០ម៉ឺនដុល្លារ។ អ្នកទិញលក់បន្ត ត្រូវមានទំនុកចិត្ត ទៅលើអ្នកបំរើការឱ្យខ្លួន ព្រោះថា យីហោមួយនេះ មានភាពលេចធ្លោខ្លាំង ពិបាកនឹងរកដៃគូប្រកួតប្រជែងនៅកម្ពុជា និងនៅអាស៊ី ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay