ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងកំពុងអនុវត្តភ្លៀងសិប្បនិម្មិតដើម្បីសម្អាតអ័ព្ទអាក្រក់ ដោយចោទថា ជាការបំពុលចេញមកពីចិន

    BY autoadmin January 25, 2019
    កូរ៉េខាងត្បូងកំពុងអនុវត្តភ្លៀងសិប្បនិម្មិតដើម្បីសម្អាតអ័ព្ទអាក្រក់ ដោយចោទថា ជាការបំពុលចេញមកពីចិន

    ក្រុងសេអ៊ូលក្នុងថ្ងៃសុក្រនេះ បានបញ្ជូនយន្តហោះទៅសមុទ្រលឿងដើម្បីអនុវត្តការពិសោធន៍ cloud-seeding ដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិត។ យ៉ាងណាមិញក្រុងសេអ៊ូលបានដាក់កំហុសនេះទៅលើប្រទេសចិន ដោយសារគុណភាពខ្យល់អាកាសនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទូទៅ គឺតែងតែល្អជាងអ្នកជិតខាងដ៏ធំមួយនេះ។ ដូចយើងធ្លាប់បានដឹងមកហើយប្រទេសចិនត្រូវបានគេស្គាល់ថា ជាអ្នកបំពុលបរិយាកាសដ៏ធំបំផុតនៅលើពិភពលោក ហើយបើយោងទៅតាមទីភ្នាក់ងារថាមពលអន្តរជាតិ ចិនប្រើធ្យូងថ្មដើម្បីបង្កើតថាមពលប្រហែលបីភាគបួននៃថាមពលសរុប។

    ប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចោទប្រកាន់ចិននៅពេលដែលការបំពុលបរិស្ថានបានកើនឡើង ៣ថ្ងៃ នៅដើមខែនេះ ហើយក្នុងថ្ងៃសុក្រនេះរដ្ឋបាលគីមីសាស្ត្រកូរ៉េ (KMA) បានបញ្ជូនយន្តហោះទៅដែលសមុទ្ររបស់ខ្លួន ដើម្បីអនុវត្តការពិសោធន៍ភ្លៀងសិប្បនិម្មិត ថាតើបច្ចេកវិទ្យារបស់ពួកគេអាចលាងសម្អាតអ័ព្ទអាក្រក់ទាំងនេះ ឬទេ៕

    អត្ថបទ៖​ លីដា
    ប្រភព៖ dailymail

    Share This Post: