ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនចម្លងសត្វស្វា ៥ក្បាល ដោយហ្សែនកែច្នៃ ដើម្បីធ្វើតេស្តជំងឺគេងមិនលក់ ជំងឺបាក់ទឹកចិត្ត និងជំងឺវង្វេងវង្វាន់

    BY autoadmin January 26, 2019
    ចិនចម្លងសត្វស្វា ៥ក្បាល ដោយហ្សែនកែច្នៃ ដើម្បីធ្វើតេស្តជំងឺគេងមិនលក់ ជំងឺបាក់ទឹកចិត្ត និងជំងឺវង្វេងវង្វាន់

    បើយោងតាមវិទ្យាស្ថានវិទ្យាសាស្រ្តផ្នែក neuroscience (ION) នៃវិទ្យាស្ថានវិទ្យាសាស្រ្តចិន (CAS) នៅសៀងហៃ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានចម្លង (clone) សត្វស្វាចំនួន ៥ក្បាល ពីហ្សែនកែច្នៃ (gene-edited) ដើម្បីសិក្សាពី Circadian rhythm ដែលជាវដ្តនៃដំណើរការសរីរវិទ្យា ២៤ម៉ោង នៃជិវិត ដែលវាផ្សារភ្ជាប់ទៅនឹងមូលហេតុនៃជំងឺគេងមិនលក់ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវង្វេងវង្វាន់។

    ដូចយើងដឹងហើយថា សត្វស្វាត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ធ្វើតេស្តការព្យាបាលថ្មី ឬថ្នាំសម្រាប់ជំងឺរបស់មនុស្ស ដោយសារតែភាពស្រដៀងគ្នារបស់ពួកវាចំពោះមនុស្សនៅក្នុងសរីរវិទ្យា។ ដូច្នេះហើយវិទ្យាស្ថាននេះបាននិយាយថា ការ clones នេះ នឹងជួយអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវទៅលើជំងឺទាំងនោះ និងបន្ថយចំនួនសត្វពិតប្រាកដ ដែលត្រូវបានប្រើប្រាស់ក្នុងការពិសោធន៍ ជាពិសេសវានឹងបង្កើនលទ្ធភាពនៃការពិសោធន៍បានឆាប់រហ័ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ cgtn

    Share This Post: