ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារការបាក់ទំបន់នៅក្នុងប្រទេសប្រស៊ីលកើនឡើងដល់ ៦៥នាក់ និង រាប់រយនាក់ទៀតនៅតែបាត់ខ្លួន

    BY autoadmin January 29, 2019
    ចំនួនអ្នកស្លាប់ដោយសារការបាក់ទំបន់នៅក្នុងប្រទេសប្រស៊ីលកើនឡើងដល់ ៦៥នាក់ និង រាប់រយនាក់ទៀតនៅតែបាត់ខ្លួន

    ក្រុមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំទំនប់រ៉ែនៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងដល់ ៦៥នាក់ និង ២៧៩នាក់ កំពុងបាត់ខ្លួន។ លោកវរសេនីយ៍ទោ Flavio Godinho មកពីនាយកដ្ឋានការពារស៊ីវិល របស់រដ្ឋ Minas Gerais បានប្រាប់ក្រុមអ្នកកាសែតថា មានមនុស្ស ១៩២នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយចំនួននេះគឺមិនបានផ្លាស់ប្តូរនោះឡើយតាំងពីថ្ងៃប្រកាស។

    យ៉ាងណាក៏ដោយមេធាវីឱ្យក្រុមហ៊ុនរ៉ែដែលបង្កគ្រោះថ្នាក់នេះបាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vale នឹងមិនព្រមចុះចេញពីដំណែងបន្ទាប់ពីការដួលរលំរ៉ែ ដែលបានសម្លាប់មនុស្សជាង ៦០នាក់ នេះឡើយ។ ពួកគេបាននិយាយថា ពួកគេមិនបានធ្វើខុស ហើយក៏គ្មានភស្ដុតាងណាបង្ហាញថា វាជាកំហុសរបស់ពួកគេនោះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ cgtn

    Share This Post: