ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ក្រសួងបង្ហាញពីគំរូស្លាកលេខពិសេសផ្ទាល់ខ្លួនហើយ

    BY Khmernote Media January 30, 2019
    ក្រសួងបង្ហាញពីគំរូស្លាកលេខពិសេសផ្ទាល់ខ្លួនហើយ

    កាលពីពាក់កណ្តាលឆ្នាំ២០១៨ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ​ក្រសួង​បានធ្វើការរៀបចំ​អនុក្រឹត្យ​ថ្មី​មួយ ដើម្បី​លក់​ស្លាក​លេខ​ពិសេស​ ដែល​មាន​តម្លៃ​ខ្ពស់ និង​អាច​ដោះ​ទុកបាននៅ​ពេល​លក់​យានយន្ត ដើម្បី​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​រក្សា​លេខ​ល្អៗ ហើយអាច​ផ្ទេរ​បន្ត​ទៅ​កូន​ចៅ​បានផងដែរ។

    កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ ក្រសួងបានធ្វើការបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន កំពុងត្រូវបានអភិវឌ្ឍ ខណៈដែលអនុក្រឹត្យ ស្តីពី ការចេញផ្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួល ដើម្បីអោយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ អាចដាក់បានទាំងលេខ និងអក្សរ ប៉ុន្តែមិនលើសពី៨ខ្ទង់ឡើយ៕

    អត្ថបទ៖ សេម
    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay