ខ្មែរណូត

ស្វែងរក

SEA GAMES

មកស្គាល់ប្រវត្តិរូបសង្ខេប កីឡាករតេក្វាន់ដូ វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានភ្លើងអគ្គិជ័យកីឡា ពីអង្គព្រះករុណាព្រះមហាក្សត្រ

BY Khmernote Media March 21, 2023
មកស្គាល់ប្រវត្តិរូបសង្ខេប កីឡាករតេក្វាន់ដូ វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានភ្លើងអគ្គិជ័យកីឡា ពីអង្គព្រះករុណាព្រះមហាក្សត្រ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ក្នុងនោះយោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហាញពីប្រវត្តិរូបសង្ខេប កីឡាករតេក្វាន់ដូ វ៉ា មិថុនា ដែលទទួលការប្រោសព្រះរាជទានភ្លើងអគ្គិជ័យកីឡា ពីអង្គព្រះករុណាព្រះមហាក្សត្រ។

-នាមត្រកូល និង នាមខ្លួនឈ្មោះ វ៉ា មិថុនា / VA MITHONA ភេទ ប្រុស
-ថ្ងៃខែឆ្នាំកំណើត ០១/មិថុនា/២០០០
-មុខរបរ មន្ត្រី
-ឪពុកឈ្មោះ វ៉ា លន់ មុខរបរ មន្ត្រីចូលនិវត្តន៍
-ម្ដាយឈ្មោះ សេង វណ្ណលី មុខរបរ មេផ្ទះ
-កម្ពស់ ១.៨៧ទម្ងន់ ក្រោម ៧៤
-ជាកីឡាករប្រភេទកីឡា តេក្វាន់ដូ WT វិញ្ញាសារ ប្រយុទ្ធ
-ចូលវឹកហាត់នៅឆ្នាំ ២០១៥ ចូលជម្រើសជាតិឆ្នាំ២០១៧
-ក្នុងស្រុក
-កីឡាជាតិ លើកទី ២ ២០១៨ មេដាយ មាស
-ជើងឯកថ្នាក់ជាតិ ២០២១ មេដាយមាស
-ក្រៅស្រុក
-seagame 2017 លើកទី ២៨ នៅប្រទេសម៉ាឡេស៊ី មេដាយ គ្មាន
-seagame 2019 លើកទី ២៩ នៅប្រទេសហ្វីលីពីន មេដាយ គ្មាន
-seagame 2022 លើកទី ៣០ នៅប្រទេស វៀតណាម មេដាយ មាស
-chuncheon korea open 2022 នៅប្រទេស កូរ៉េមេដាយ គ្មាន
-Asian taekwondo championships 2022 នៅប្រទេស កូរ៉េ មេដាយ គ្មាន
-Asian qualification for Tokyo 2021 នៅប្រទេស Amman.JORDAN មេដាយ គ្មាន
– world police & Fire game 2022 នៅប្រទេស ហូឡង់ មេដាយ មាស ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: