អន្តរជាតិ
បុរសម្នាក់បង្កើនស្នាដៃថ្មី ដោយឡើងតោងទៅលើកំពូលអាគារ 47-Story របស់ហ្វីលីពីន ដោយដៃទទេ គ្មានខ្សែពួរ និងខ្សែក្រវាត់សុវត្ថិភាពអ្វីទាំងអស់
BY autoadmin
January 30, 2019
បុរសម្នាក់នេះគាត់មានឈ្មោះហៅក្រៅថា «Spider-Man បារាំង» និងបានទទួលជោគជ័យម្តងទៀត ដោយការលើងតោងបង្អូចទៅកំពូលអាគារខ្ពស់មួយនៅក្នុងប្រទេសហ្វីលីពីន។ បុរសម្នាក់នេះមានឈ្មោះពិតថា អាឡាំង រ៉ូបឺត (Alain Robert) ហើយស្នាដៃក្នុងការឡើងអាគាររបស់គាត់មានដូចជា៖ អាគារ Burj Khalifa ដែលមានកម្ពស់ ៨២៨ម៉ែត្រ និងប៉មអេហ្វែល (Eiffel tower) ដែលមានកម្ពស់ ៣០០ម៉ែត្រ។
យ៉ាងណាមិញការឡើងលើអគារ 47-Story នេះ គឺគាត់មិនបានប្រើឧបករណ៍សុវត្ថិភាព ខ្សែពួរជំនួយ ឬខ្សែក្រវាត់អ្វីទេ គឺគាត់ឡើងដោយប្រើដៃទទេតោងតាមចម្រឹងបង្អួចរបស់អាគារនោះផ្ទាល់តែម្តង។ គាត់បានចុះមកដល់ដីវិញនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ ប៉ុន្តែក៏ត្រូវបានមន្ត្រីប៉ូលីសឃាត់ខ្លួនផងដែរ ដោយសារវាជារឿងខុសច្បាប់ និងមានគ្រោះថ្នាក់៕















អត្ថបទ៖ លីដា
ប្រភព៖ dailymail