ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលប្រទេសអង់គ្លេសសន្យាថា នឹងលុបបំបាត់ការចម្លងមេរោគអេដស៍ឱ្យអស់ត្រឹម ឆ្នាំ២០៣០

    BY autoadmin January 30, 2019
    រដ្ឋាភិបាលប្រទេសអង់គ្លេសសន្យាថា នឹងលុបបំបាត់ការចម្លងមេរោគអេដស៍ឱ្យអស់ត្រឹម ឆ្នាំ២០៣០

    រដ្ឋាភិបាលប្រទេសអង់គ្លេសសន្យាថា នឹងលុបបំបាត់ការចម្លងមេរោគអេដស៍ឱ្យអស់ពីក្នុងប្រទេស ដោយផ្អែកលើភាពជឿនលឿននៃវេជ្ជសាស្ត្រ និងការអប់រំល្អជាងមុន ដើម្បីធានាថាអេដស៍លែងជា បញ្ហាដល់ប្រទេស និងជា «អ្នកគំរាមកំហែងដល់ជីវិត» ទៀតហើយ។ ប្រទេសអង់គ្លេសក៏មានបំណងចង់ក្លាយជាប្រទេសរបស់អង្គការសហប្រជាជាតិ ទី១ ដែលមានគោលដៅបំបាត់ការចម្លងមេរោគអេដស៍ឱ្យអស់នៅត្រឹមសូន្យត្រឹម ឆ្នាំ២០៣០។

    ការរីកចម្រើនផ្នែកវេជ្ជសាស្រ្ត យុទ្ធនាការសុខភាពសាធារណៈ ភាពគ្មានការរើសអើង និងការអប់រំបានល្អប្រសើរឡើង នឹងធ្វើឱ្យ «អេដស៍» លែងជាបញ្ហាទៀតហើយ។ រដ្ឋាភិបាលអង់គ្លេសនឹងបំបាត់ការចម្លងមេរោគអេដស៍នេះដោយឱ្យពលរដ្ឋធ្វើតេស្តមេរោគអេដស៍ឱ្យបានទៀងទាត់ ការប្រើស្រោមអនាម័យ ការទទួលបានការព្យាបាលដោយប្រើ Pre-Exposure Prophylaxis (PREP) ការណែនាំអំពីការការពារ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រាកដថា អ្នកផ្ទុកមេរោគអេដស៍នឹងមិនអាចចម្លងវីរុសទៅនរណាម្នាក់ផ្សេងទៀតបាន។ ហើយរដ្ឋាភិបាលសង្ឃឹមថា ការបង្កើនការព្យាបាល និងការការពារដល់ពលរដ្ឋទាន់ពេលវេលា នឹងអាចជួយឱ្យរដ្ឋាភិបាលសម្រេចឱ្យបាននូវការប្ដេជ្ញានេះបានឆាប់រហ័ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ news.sky

    Share This Post: