ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាលារៀនជាង ៤០០កន្លែង នៅក្នុងប្រទេសថៃត្រូវបានបិទទ្វាររហូតដល់ថ្ងៃ ទី១ ខែក្រោយ ដោយសារអ័ព្ទពុលនៅតែបន្តមាន

    BY autoadmin January 30, 2019
    សាលារៀនជាង ៤០០កន្លែង នៅក្នុងប្រទេសថៃត្រូវបានបិទទ្វាររហូតដល់ថ្ងៃ ទី១ ខែក្រោយ ដោយសារអ័ព្ទពុលនៅតែបន្តមាន

    អភិបាលក្រុងបាងកកកាលពីថ្ងៃពុធ បានបញ្ជាឱ្យបិទទ្វារសាលារៀនចំនួន ៤៣៧កន្លែង ដើម្បីសុវត្ថិភាពសិស្ស បន្ទាប់ពីតំបន់ចំនួន ២៦ ក្នុងរដ្ឋធានីត្រូវបានគេប្រកាសថា ស្ថិតជាតំបន់កំពុងគ្រប់គ្រងការបំពុល។ លោក Aswin Kwanmuang បាននិយាយថា ការផ្អាកនេះចាប់ផ្តើមនៅថ្ងៃនេះ ហើយបន្តរហូតដល់ថ្ងៃសុក្រ ទី១ ខែកុម្ភៈ។ ការសម្រេចចិត្តនេះធ្វើឡើងតាមរបាយការណ៍របស់នាយកដ្ឋានត្រួតពិនិត្យជាតិពុលនៃកម្រិតមិនមានសុវត្ថិភាព PM2.5។ កំណកអាកាសខ្យល់ដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉ែត្រ ឬតិចជាងនេះមាននៅក្នុងតំបន់ចំនួន ៣៩ ទាំងក្នុង និងជុំវិញទីក្រុងបាងកក ដែលក្នុងនោះក៏មាន ២៣ទីតាំង នៅតាមបណ្តោយផ្លូវធំៗ។

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: