ចំនួនអ្នកស្លាប់ពីការបាក់រលំទំនប់រ៉ែនៅប្រេស៊ីលឡើងដល់ ៩៩នាក់
អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំទំនប់រ៉ែនៅប្រេស៊ីលបានកើនឡើងដល់ ៩៩នាក់។ យោងតាមនាយកដ្ឋានការពារស៊ីវិលរបស់រដ្ឋបានឱ្យដឹងថា ក្នុងចំណោមមនុស្ស ៩៩នាក់ ដែលបានស្លាប់ មាន ៥៧នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ខណៈមនុស្ស ២៥៩នាក់ កំពុងបាត់ខ្លួននៅឡើយ។ ក្រុមមន្ត្រីបានឱ្យដឹងថា ចំនួនប្រជាជនដែលគ្មានផ្ទះសម្បែងពេលនេះក៏បានកើនឡើងពី ១៣៥ ទៅ ១៧៥ ដែលភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាកម្មករនៃក្រុមហ៊ុនរ៉ែ Vale ដែលម្ចាស់កម្មសិទ្ធិនៃទំនប់នេះ។
គួរឱ្យដឹងផងដែរថា មុនពេលកើតហេតុបាក់ទំនប់នេះកម្មករទាំងអស់គឺកំពុងតែសម្រាកបរិភោគអាហារថ្ងៃត្រង់នៅក្នុងរោងបាយរបស់ក្រុមហ៊ុនរ៉ែនេះ ប៉ុន្តែមកដល់ពេលនេះគឺក្រុមសង្គ្រោះមិនទាន់រករោងបាយនោះឃើញនៅឡើយទេ ប្រហែលជាភក់ទាំងនោះបានបោកបក់យកវាទៅជាមួយ។ ហើយភក់ដែលហូរចេញពីការបាក់ទំនប់រ៉ែនេះបានរីករាលដាលនៅលើផ្ទៃដី ១២៥ ហិកតា៕
អត្ថបទ៖ លីដា
ប្រភព៖ ecns