ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន នាំយកថវិកាឧបត្ថម្ភដល់កីឡាករ បឺត សង្ឃឹម ចំនួន ៦លានរៀល តាមការសន្យា

BY Khmernote Media March 28, 2023
ឧកញ៉ា ស្រី ចាន់ថន នាំយកថវិកាឧបត្ថម្ភដល់កីឡាករ បឺត សង្ឃឹម ចំនួន ៦លានរៀល តាមការសន្យា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថាថ្ងៃនេះ ឧកញ៉ា ស្រី ចាន់ថន បាននាំយកថវិកាដល់កីឡាករ បឺត សង្ឃឹម ចំនួន (៦ លានរៀល) តាមការសន្យារួចរាល់។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានឧបត្ថម្ភកីឡាករ បឺត សង្ឃឹមជាទឹកប្រាក់ចំនួន (៦ លានរៀល) តាមការសន្យារួចរាល់ហើយ។ ស្របពេលជាមួយគ្នាខ្ញុំក៏បានចង្អុលបង្ហាញកិច្ចការងារមួយចំនួនទាក់ទងជាមួយការហ្វឹកហាត់ របៀបរបបក្នុងការរស់នៅ ក៏ដូចជាការដើរហើរក្នុងនាមជាកីឡាករកម្រិតកំពូលមួយរូបផងដែរ។ មានតែយើងខ្លាំងទេ ទើបគេជួយយើង មានតែយើងខ្លាំងទេ ទើបគេឲ្យតម្លៃយើង ដូច្នេះយើងត្រូវតែខ្លាំងជាដាច់ខាត។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: