អន្តរជាតិ
មនុស្ស ១២នាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលសីតុណ្ហភាពនៅអាមេរិកខាងលិចចុះត្រជាក់ខ្លាំង
BY autoadmin
January 31, 2019
សីតុណ្ហភាពទាបទៅអាមេរិកខាងលិចបានបង្កឱ្យមានមនុស្សចំនួន ៣នាក់ ទៀតស្លាប់ និងបង្ខំឱ្យពួកគេមិនអាចធ្វើដំណើរចេញទៅណាបាន។ នៅតាមសាលារៀននៅក្នុងតំបន់ខាងលិចកណ្តាលទាំងអស់ត្រូវបានបិទទ្វារក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ រួមទាំងទីក្រុងឈីកាហ្គោ ដែលជាទីក្រុងនៃប្រព័ន្ធអប់រំធំបំផុត ទី៣ របស់អាមេរិក។
យោងតាមមន្រ្តី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់ទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍អាទិត្យមុនមក ហើយពួកគេក៏បានជួយសង្គ្រោះមនុស្ស ២១នាក់ ដែលជាប់ក្នុងរថយន្ដក្រុងនៅលើបណ្តោយផ្លូវ Interstate 55 នៃទីក្រុង Auburn សហរដ្ឋអាមេរិកផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ sbs