ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម ខៀវ កាញារីទ្ធ បញ្ជាក់ថា សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្គេមនៅកម្ពុជាទេ

    BY Liny Chan March 31, 2023
    ឯកឧត្ដម ខៀវ កាញារីទ្ធ បញ្ជាក់ថា សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្គេមនៅកម្ពុជាទេ

    យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្កេម ៣២ នៅកម្ពុជានោះទេ។

    សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេម ជាដាច់ខាតផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែមីនា កន្លងទៅនេះ យោងតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ការលក់សិទ្ធិផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៥០ភាគរយ ក្នុងចំណោមសមាជិកទាំង១០ប្រទេស៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay