ព័ត៌មានជាតិ
អគ្គលេខាធិការ CAMSOC ប្រកាសពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួតដោយឥតគិតថ្លៃ និង ផ្ដល់សិទ្ធិផ្សព្វផ្សាយមិនយកថ្លៃ ទាំងក្នុងនិងក្រៅប្រទេស
BY Liny Chan
March 31, 2023
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយ ដោយមិនគិតថ្លៃ ។

យោងតាមសេចក្តីជូនដំណឹង អគ្គលេខាធិការ CAMSOC បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដូចតទៅ៖ ១. ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនាដោយឥតគិតថ្ល ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។ ២. ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស៕

