រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានប្ដូរឈ្មោះជា បណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា
(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានប្ដូរឈ្មោះជា បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងប្តូរទីតាំងថ្មី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទំព័រហ្វេសប៊ុកផ្លូវ Royal Academy for Judicial Professions នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា «រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្ត្រីរាជការ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ គ្រូបណ្តុះបណ្តាល សិស្សនៃសាលាភូមិន្ទវិជ្ជាជីវៈទាំង ៤ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង សាធារណជន មេត្តាជ្រាបថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានប្តូរឈ្មោះជា បណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា (ប.ក.យ.ក.)។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានទីតាំងឋិតនៅលើមហាវិថី ឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ»៕


