ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រងទឹកទុកផង! ស្អែកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

    BY Liny Chan March 31, 2023
    ត្រងទឹកទុកផង! ស្អែកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

    រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅយប់ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ នៅផ្លូវលេខ ៥៥P សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមសេចក្ដីជូនដំណឹង ការផ្អាកផ្អាកផ្គត់ផ្គង់ទឹកនេះ គឺដោយសាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកកាត់ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០ម ទៅទំហំ២៥០មម នៅលើផ្លូវលេខ៥៥P (១០១៩) គ្រោងបញ្ចូនសម្ពាធទឹកមកពីរោងចក្រផលិតទឹកស្អាតបាក់ខែង ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៦២P (១៩៦៦) រហូតដល់ផ្លូវលេខ ២៦P (១៩៦៨) ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ ។ ការងារជីកកាត់ ភ្ជាប់បំពង់មេនាំទឹក ទំហំ៨០០មម ទៅទំហំ ២៥០មម ខាងលើនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា ០៦ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០២:០០នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករបន្តិចបន្តួចក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនេះរួច។

    អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹកមួយរយៈពេលនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើដោយក្តីអនុគ្រោះ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay