ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របៀបអោយអាំងប៉ាវទៅឱ្យនរណាម្នាក់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

    BY autoadmin February 1, 2019
    របៀបអោយអាំងប៉ាវទៅឱ្យនរណាម្នាក់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

    អាំងប៉ាវត្រូវបានគេស្គាល់ថា ជាស្រោមក្រដាសពណ៌ក្រហមដែលមានដាក់អំណោយជាសាច់ប្រាក់នៅខាងក្នុង។ វាត្រូវបានតុបតែងជាទូទៅជាមួយអក្សរផ្ចង់ និងសញ្ញាជាភាសាចិនដ៏ស្រស់ស្អាត ដែលនាំមកនូវសំណាង និងវិបុលភាពដល់អ្នកទទួល។ ថ្វីបើវាជានិមិត្តសញ្ញាដែលជាប់ទាក់ទងនឹងពិធីចូលឆ្នាំចិនក៏ពិតមែន ប៉ុន្តែអាំងប៉ាវក៏ត្រូវបានផ្តល់ជូនសម្រាប់អាពាហ៍ពិពាហ៍ ពិធីខួបកំណើត និងឱកាសពិសេសផ្សេងៗទៀតផងដែរ។ ខាងក្រោមនេះជារបៀបផ្តល់អាំងប៉ាវទៅឱ្យនរណាម្នាក់សម្រាប់ពីធីចូលឆ្នាំចិន៖

    ១. ពីម្តាយឪពុកទៅកាន់កូនៗ៖ វាជាប្រពៃណីដែលតម្រូវឱ្យដាក់អាំងប៉ាវជាមួយនឹងក្រូចឃ្វិច ២ផ្លែ នៅលើគ្រែរបស់កូនៗពួកគេ។ អំណោយក្នុងឱកាសចូលឆ្នាំចិន គឺមិនត្រូវឱ្យជាសម្ភារៈនោះទេ ដូច្នេះចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវសម្រាប់កូនៗ គឺជាធម្មតាប្រហែល ២០ដុល្លារ ដែលវាគ្រប់គ្រាន់ឱ្យពួកគេទិញរបស់លេងដោយខ្លួនឯង។ ជីដូនជីតាជាទូទៅក៏ផ្តល់អាំងប៉ាវដល់ចៅៗរបស់ពួកគេចំនួនស្រដៀងគ្នានេះដែរ នៅពេលដែលពួកគាត់ទៅលេងចៅៗក្នុងថ្ងៃចូលឆ្នាំ។

    ២. ពីអ្នកដែលរៀបការរួចទៅកាន់ក្មេងៗដែលនៅលីវក្នុងគ្រួសារ៖ ការផ្តល់អាំងប៉ាវក្រហម គឺជាពិធីដ៏សំខាន់មួយនៃភាពពេញវ័យ ដែលវាមាន័យថា អ្នកបានត្រៀមខ្លួនរួចរាល់ដើម្បីចែករំលែកទ្រព្យសម្បត្តិ និងពរជ័យរបស់អ្នក។ ប្រសិនបើអ្នករៀបការហើយសូមរៀបចំអាំងប៉ាវសម្រាប់បងប្អូនជីដូនមួយតូចៗ និងក្មេងៗពេញវ័យដែលមិនទាន់រៀបការនៅក្នុងក្រុមគ្រួសារដែលអ្នកបានទៅលេង ហើយចំនួនទឹកប្រាក់ ១០ដុល្លារគឺសមរម្យហើយ។

    ៣. ពីមនុស្សពេញវ័យទៅកាន់ឪពុកម្តាយ៖ ការឱ្យអាំងប៉ាវដល់ឪពុកម្ដាយគឺជាសញ្ញានៃការគោរព ដែលជាកាយវិការចង្អុលបង្ហាញពីសញ្ញាណយូរអង្វែងនៃការគោរពប្រណិប័តន៍។ អំណោយនៅក្នុងអាំងប៉ាវសម្រាប់ឪពុកម្តាយគួរតែសប្បុរស និងគួរតែដាក់រវាង ៥០ និង ១០០ដុល្លារ ដោយរំពឹងថា អ្នកនឹងទទួលបានអាំងប៉ាវពីពួកគាត់ត្រលប់មកវិញ ដែលវាតំណាងការឱ្យពរជ័យពីឪពុកម្តាយមកកាន់អ្នក។

    ៤. នៅពេលទៅសួរសុខទុក្ខគ្រួសារ និងមិត្តភក្តិ៖ ថ្ងៃបន្ទាប់ពីថ្ងៃចូលឆ្នាំថ្មី គឺជាថ្ងៃទៅសួរសុខទុក្ខក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជូនពរឱ្យពួកគេមានសំណាងល្អនៅឆ្នាំខាងមុខ។ បន្ថែមពីការនាំយកអាំងប៉ាវសម្រាប់សមាជិកក្មេងៗទាំងអស់នៅក្នុងផ្ទះដែលអ្នកទៅលេង អ្នកគួរតែដាក់អាំងប៉ាវដែលមានទឹកប្រាក់ប្រហែល ២០ដុល្លារ ទៅកណ្តាលថាសនៃការជួបជុំ «Tray of Togetherness» របស់ម្ចាស់ផ្ទះ នៅពេលដែលអ្នកពិសាបង្អែមចំណីជាមួយពួកគេ។

    ៥. ពីនិយោជកទៅកាន់និយោជិក៖ ដោយការចេញថ្លៃចំណាយធ្វើដំណើរទៅផ្ទះសម្រាប់ថ្ងៃឈប់សម្រាក និយោជកជាច្រើននឹងផ្តល់ឱ្យបុគ្គលិករបស់ពួកគេនូវអាំងប៉ាវដែលមានតម្លៃស្មើនឹងប្រាក់ខែមួយខែនៅដើមពិធីបុណ្យ រួមជាមួយនឹងអំណោយបន្តិចបន្តួច នៅពេលដែលពួកគេត្រឡប់ទៅធ្វើការវិញ។ ហើយអ្នកគួរតែរៀបចំធ្វើដូចគ្នា ប្រសិនបើអ្នកបានជួលអ្នកមើលក្មេង ឬអ្នកថែរក្សាផ្ទះជាជនជាតិចិន៕

    យ៉ាងណាក៏ដោយអ្នកគួរចងចាំថា នៅពេលដែលអ្នកផ្តល់ ឬទទួលអាំងប៉ាវអ្នកត្រូវ៖
    – ជ្រើសរើសក្រដាសលុយថ្មី
    – កុំដាក់កាក់ចូល និងរង់ចាំបើកអាំងប៉ាវពេលចេញពីធ្វើការវិញ (មិនត្រូវបើកមើលអាំងប៉ាវនៅនឹងមុខម្ចាស់អំណោយនោះទេ)
    – ចំនួនគូត្រូវបានគេពេញចិត្តជាទូទៅ លើកលែងតែចំនួនដែលមានលេខ ៤ ដោយសារតែវាមានន័យថា «ការស្លាប់» ក្នុងភាសាចិន។
    – លេខ ៨ មានន័យថា «សំណាងល្អ» និង ៩ មានន័យថា «ភាពយូរអង្វែង» ដូច្នេះចំនួនដែលមានលេខទាំងនេះគឺល្អ៕

    អត្ថបទ៖ លីដា
    ប្រភព៖ chineseamericanfamily

    Share This Post: