កីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជានៅប្រទេសអាឡឺម៉ង នៅសង្វៀន LKH Aren
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក នៅមុននេះបន្តិច បានឱ្យដឹងថា ថ្ងៃនេះកីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជា នៅប្រទេសអាឡឺម៉ង នៅសង្វៀន LKH Arena ម៉ោងប្រហែល 1:00am រំលងអធ្រាត្រ។
នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « សួស្តីបងប្អូនជាទីគោរព ថ្ងៃនេះកីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជា នៅប្រទេសអាឡឺម៉ង នៅសង្វៀន LKH Arena ម៉ោងប្រហែល 1:00am រំលងអធ្រាត្រ។ ខាងក្រុមការងាររបស់យើងកំពុងព្យាយាមធ្វើការងារប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងមមាញឹកខ្លាំងបំផុតដើម្បីអាចធ្វើការផ្សាយការប្រកួតមួយនេះ។ ប៉ុន្តែខាងភាគីថៃដែលជាម្ចាស់កម្មវិធី កំពុងតែរឹតបន្តឹងយ៉ាងខ្លាំងទាក់ទងជាមួយការឡាយសម្រាប់ប្រទេសកម្ពុជា គេមិនចង់ឲ្យយើងល្បីទេបងប្អូន គេខ្លាចយើងល្បីពិភពលោកស្គាល់របស់ពិត ហើយដឹងថាខ្លួនគឺជាអ្នក copy ពីកម្ពុជា។ »
ឧកញ៉ា ស្រី ចាន់ថន បានបន្តទៀតថា៖ «ដូច្នេះសព្វថ្ងៃគេព្យាយាមបិទបាំងយើង ព្យាយាមធ្វើយ៉ាងណាកុំឲ្យយើងល្បី ព្រោះបើយើងល្បី យើងនឹងអាចបង្ហាញពិភពលោកថាយើងគឺជារបស់ពិត គឺជាម្ចាស់ដើមនៃក្បាច់គុន។ ពីមុនគេថាឲ្យយើងឡាយបាន ប៉ុន្តែគិតត្រឹមយប់មិញគេថា មិនឲ្យយើងឡាយវិញទេបងប្អូន ព្រោះគេឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជាមានចំនួនច្រើនខ្លាំងពេក។ ខ្ញុំសង្ឃឹមថាយើងអាចចរចាបានដើម្បីឡាយជូនបងប្អូនទស្សនាការប្រកួតរវាងកីឡាករ Thiago និងកីឡាករអង់គ្លេសនៅថ្ងៃនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន ៕ »



ប្រភព៖ ស្រី ចាន់ថន Srey Chanthorn