អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុត្រជាក់បានកើនដល់ ២១នាក់ នាំឱ្យអាមេរិកកាន់តែមានការព្រួយបារម្មណ៍
BY autoadmin
February 1, 2019
យ៉ាងហោចណាស់មានមនុស្ស ២១នាក់ បានស្លាប់នៅក្នុងតំបន់ភាគខាងលិច ដោយសារភាពចុះត្រជាក់ខ្លាំងក្រោម ០ អង្សាសេនេះ។ វាបានកើនឡើង ៩នាក់ បន្ថែមពីរបាយការណ៍ម្សិលមិញ ដែលមានត្រឹមតែ ១២នាក់។ អាកាសធាតុចុះត្រជាក់ជាងធម្មតា ដែលមិនធ្លាប់មានរាប់សិបឆ្នាំមកហើយនោះ បានកំពុងធ្វើឱ្យមានការលំបាកដល់ចាស់ជរា និងជាពិសេសគឺអ្នកដែលគ្មានផ្ទះសំបែង។
យ៉ាងណាមិញវាជាលើកទីមួយក្នុងរយៈពេលជាង ២០ឆ្នាំ មកហើយចាប់តាំងពីការផ្ទុះស្រដៀងគ្នានៃខ្យល់អាកាសត្រជាក់ ដែលបានគ្របដណ្ដប់តំបន់អាមេរិកខាងលិច និងភាគឦសាន។ ភាពចុះត្រជាក់នេះបានធ្វើឱ្យផ្លូវរថភ្លើងមួយចំនួនត្រូវដុតភ្លើងដើម្បីមិនឱ្យផ្លូវដែកដាច់ពីគ្នា ហើយនៅតាមផ្ទះ និងការិយាល័យក៏ត្រូវប្រើម៉ាស៊ីនកម្តៅដើម្បីការពារខ្លួន ចំណែកសាលារៀនក៏ត្រូវបានបិទទ្វារផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ cgtn