ខ្មែរណូត

ស្វែងរក

SEA GAMES

បេសកជនពិសេស CAMSOC-CAMGOC បានចាកចេញពីសាធារណរដ្ឋឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់សាធារដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

BY Khmernote Media April 3, 2023
បេសកជនពិសេស CAMSOC-CAMGOC បានចាកចេញពីសាធារណរដ្ឋឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់សាធារដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីការដង្ហែព្រះអគ្គីជ័យកីឡានិងភ្លើងគប់នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ដោយមានការចូលរួមសហការពីឯកឧត្តម អ៉ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ក្នុងទិដ្ឋភាពដ៏អធិកអធម។

រួចមកគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ហោ សារុន បេសកជនពិសេស CAMSOC-CAMGOC អមដំណើរដោយ ឯកឧត្តម អ៉ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា និងសហការី បានបន្តដំណើរបេសកកម្មទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេតាមអាកាសយាន្តដ្ឋានអន្តរជាតិSeokano hatta នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តបេសកកម្មដង្ហែព្រះអគ្គិជ័យកីឡានិងភ្លើងគប់ទៅតាមការគ្រោងទុក ដែរនឹងប្រាព្ធធ្វើនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមរត់ដង្ហែភ្លើងគប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ផងដែរ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: