ខ្មែរណូត

ស្វែងរក

SEA GAMES

បេសកជនពិសេស CAMSOC-CAMGOC បានចាកចេញពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេត៍ ឆ្ពោះទៅកាន់ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

BY Khmernote Media April 5, 2023
បេសកជនពិសេស CAMSOC-CAMGOC បានចាកចេញពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេត៍ ឆ្ពោះទៅកាន់ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បេសកជនពិសេស CAMSOC-CAMGOC បានចាកចេញពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេត៍ ឆ្ពោះទៅកាន់ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេត៍ ប្រកបដោយជោគជ័យ ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរដ្ឋ ឯកឧត្តម Jose Tamos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័ឡេស្តេត៍ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងគណៈកម្មាធិការជាតិអូឡាំពិកទីម័រឡេស្តេត៍ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត រដ្ឋទូត ភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមទាំងវត្តមានកីឡាករ កីឡាការិនី ប្រមាណ៨០០ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

បានធ្វើឲ្យទិដ្ឋភាពក្នុងរដ្ឋធានីឌីលី ប្រកបបរិយាកាសយ៉ាងអធិកអធមរួចមក គណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ហោ សារុន បេសកជនពិសេស CAMSOC-CAMAPGOC បានបន្តដំណើរបេសកកម្មទៅកាន់ប្រទេសម៉ាឡេស៊ី តាមអាកាសយាន្តដ្ឋានអន្តរជាតិ President NicoLau Lobato នៅវេលាម៉ោង១ រសៀល ថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៣ ដោយមានការជូនដំណើរពីសំណាក់ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា និងសហការី លោក Vicente Carvalho Da Silva អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិក ទីម័រឡេស្តេត៍ ដើម្បីបន្តបេសកកម្មដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ទៅតាមការគ្រោងទុក។

ការប្រារព្ធពិធីដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់ តាមបណ្តាប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ធ្វើឡើងបន្ទាប់ពីត្រូវបាន ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: