សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី បង្កឱ្យមានការភ័យខ្លាច និងការរិះគន់ជាច្រើន
រដ្ឋបាលរបស់លោក ដូណាល់ ដ្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរជាមួយប្រទេសរុស្ស៊ី ដែលនេះជាទង្វើដែលត្រូវបានគេមើលឃើញថា បង្កើនហានិភ័យនៃការប្រកួតប្រជែងសព្វាវុធអន្ដរជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើសេចក្តីប្រកាសនេះនៅក្រសួងការបរទេស ដោយលើកឡើងពីការរំលោភលើកិច្ចព្រមព្រៀងរបស់ភាគីរុស្ស៊ី ដែលលោកជឿជាក់ថា វាបាន «ដាក់សហរដ្ឋអាមេរិកក្នុងឧបសគ្គខាងយោធា»។
លោក Mike Pompeo បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្អាកការអនុវត្តតាមសន្ធិសញ្ញានេះចាប់ពីថ្ងៃសៅរ៍នេះតទៅ ដែលវានឹងមានរយៈពេល ៦ខែ នៃចាកចេញជាអចិន្ត្រៃយ៍ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៨៧ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ យ៉ាងណាមិញក្រុងម៉ូស្គូនៅតែបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ លីដា
ប្រភព៖ xinhuanet