ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន នឹងសម្រុកការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចបាននូវកីឡដ្ឋានគុនខ្មែរ ដែលអាចផ្ទុកមនុស្សរហូត ៣៥០០នាក់

BY Khmernote Media April 11, 2023
ឧកញ៉ា ស្រី ចាន់ថន នឹងសម្រុកការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចបាននូវកីឡដ្ឋានគុនខ្មែរ ដែលអាចផ្ទុកមនុស្សរហូត ៣៥០០នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា កីឡដ្ឋានប្រាំបីទិស មានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារ នឹងសម្រេចការសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំមានកិត្តិយសសូមប្រកាសជាសាធារណៈថា ថ្ងៃនេះយើងបានរៀបចំកម្មវិធីបញ្ចុះបឋមសាលាក្នុងការសាងសង់កីឡដ្ឋានប្រាំបីទិសនៅសួនកម្សាន្ត Jet’s Garden Park របស់ខ្ញុំនៅតំបន់វិហារសួគ៌។ សូមបញ្ជាក់ផងដែរថា កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំងប្រាំបី និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ ៣៥០០នាក់ឯណោះ។ ដូច្នេះខ្ញុំនឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន » ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: