ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីម្នាក់សុំសង្សារបែកគ្នា ដោយសារខឹងខាងប្រុសឲ្យអាំងប៉ាវចូលឆ្នាំចិនតិចពេក

    BY autoadmin February 8, 2019
    នារីម្នាក់សុំសង្សារបែកគ្នា ដោយសារខឹងខាងប្រុសឲ្យអាំងប៉ាវចូលឆ្នាំចិនតិចពេក

    យោងតាមសារពត៌មាន ET Today បានចែករំលែក screenshot ការសន្ទនារវាងបុរសម្នាក់ជាមួយនឹងសង្សាររយៈពេល ២ខែ របស់ខ្លួន។ មុនពេលកើតហេតុនារីជាសង្សារបានរំឭកគាត់ថា ពួកគេនឹងទៅជួបឪពុកម្តាយរបស់នាងនៅថ្ងៃ ទី៤ ខែកុម្ភៈ និងបានសួរបុរសជាសង្សារអំពីអាំងប៉ាវសម្រាប់ជូនទៅម្តាយឪពុកនាង។ បន្ទាប់មកគាត់បានឆ្លើយតបថា គាត់ដាក់ជូនម្នាក់ ១០០ដុល្លារអាមេរិក ប៉ុន្តែជារឿងដ៏ហួសចិត្តដោយនារីជាសង្សារគឺមិនពេញចិត្តនឹងចំនួននេះឡើយ។

    ដោយការមិនពេញចិត្តនេះ នារីជាសង្សារបាននិយាយថា៖ «ចូលឆ្នាំទាំងមូល មិនមែនជាការជួបជុំអាហារពេលល្ងាចធម្មតានោះទេ! មិនគិតទេថាចំនួនប៉ុណ្ណឹងវាតិច? ខ្ញុំខំតែគិតថា អ្នកនឹងចិត្តល្អជាមួយគ្រួសារខ្ញុំ ព្រោះពេលចូលឆ្នាំបងប្អូននឹងមកលេងច្រើនណាស់ អីចឹងមិនគួរលក់មុខនោះទេ ហើយវានឹងជាប្រយោជន៍ទៅថ្ងៃក្រោយ»។

    ដោយឃើញមិត្តស្រីមិនពេញចិត្តបែបនេះ គាត់ក៏សួរវិញថា ប៉ុណ្ណាបានគ្រប់? នារីជាសង្សារក៏ឆ្លើយថា ២០០ដុល្លារអាមេរិក ម្នាក់ទើបល្អ។ ក្រោយមកអ្នកទាំងពីរក៏បានតឹងសរសៃកដាក់គ្នា និងដោយសារនាងជាសង្សារជាមនុស្សចាយមិនចេះគិតផងនោះ បុរសជាសង្សារក៏សម្រេចចិត្តនិយាយថា រកអ្នកណាឱ្យបានល្អជាងគាត់ទៀតចុះ។ វាពិតជាត្រឹមត្រូវណាស់ ព្រោះនាងមិនទាន់បានក្លាយជាប្រពន្ធផងទាមទារយ៉ាងហ្នឹងទៅហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: