ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង និងមន្ដ្រីជំនាញ ចុះពិនិត្យនិងពន្លឿនការដ្ឋានស្ថាបនា ទំនប់សណ្ដស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់នៅរដូវវស្សានេះ

    BY Liny Chan April 14, 2023
    ឯកឧត្តម ឃួង ស្រេង និងមន្ដ្រីជំនាញ ចុះពិនិត្យនិងពន្លឿនការដ្ឋានស្ថាបនា ទំនប់សណ្ដស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់នៅរដូវវស្សានេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាទំនប់សណ្ដស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់នៅរដូវវស្សា ឆ្នាំនេះ។ ការលើកទំនប់សណ្តស្ទឹង ដើម្បីការពារទឹកជំនន់ព្រែកត្នោត រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារសម្រេចបានជិត ៥០ភាគរយ គ្រោងឱ្យរួចរាល់នៅមុនរដូវវស្សាខាងមុខនេះ។

    ដើម្បីឱ្យការងារនេះ សម្រេចទៅតាមផែនការ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាព្រឹកថ្ងៃទី១៣ ខេមេសា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញ ចុះពិនិត្យពន្លឿនការងារស្ថាបនា ទំនប់សណ្តស្ទឹង ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះសម្រេចបានប្រមាណ ជិត៥០ភាគរយហើយនោះ។

    លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាន បញ្ជាក់ថា ការដ្ឋានស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅខណ្ឌ ដង្កោនេះ មានទទឹង៦ម៉ែត្រ បណ្តោយប្រវែង៦៥៤៦ម៉ែត្រ។ ទំនប់នេះ ក្រៅពីការពារទឹកជំនន់ ព្រែកត្នោត ហើយទំនប់នេះក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ ហើយទំនប់ នេះ បានបើកការដ្ឋានកាលពីដើមខែមីនា ឆ្នាំ២០២៣ ដោយគ្រោងឱ្យរួចរាល់នៅមុន រដូវ វស្សាខាងមុខ។ ការដ្ឋាននេះសម្រេចការចាក់ដីលើកជាទំនប់បានប្រមាណ ៣០០០ម៉ែត្រ ស្មើនឹង ៤៥ភាគរយ។

    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងលើកជាទំនប់ សណ្តស្ទឹង ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោនេះ យើងបានលើកខ្ពស់ជាងមុន ហើយក៏ មានទំហំធំជាងមុនផងដែរ។ ទំនប់នេះមិនត្រឹមតែជាទំនប់ការពារទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាផ្លូវសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងដែរ។ បន្ថែមពីនេះទៀត ដោយសារទំនប់ យើងធំ ពេលមានទឹកជំនន់កើតឡើង យើងអាចទប់លើទំនប់នេះបានហើយ ប្រជាពលរដ្ឋក៏ នៅតែអាចធ្វើដំណើរបានជាធម្មតាថែមទៀត៕ ដោយ សួស សំរិត

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay