ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាថ្ងៃទី១៣ ខែមេសា ប្រជាពលរដ្ឋចំនួន​ ៣​៥០០នាក់​ ធ្វើដំណើរដោយឥតគិតថ្លៃតាមរយៈរថយន្តក្រុងចំនួន​ ១០០គ្រឿងមកកាន់ខេត្តសៀមរាប

    BY Liny Chan April 14, 2023
    នាថ្ងៃទី១៣ ខែមេសា ប្រជាពលរដ្ឋចំនួន​ ៣​៥០០នាក់​ ធ្វើដំណើរដោយឥតគិតថ្លៃតាមរយៈរថយន្តក្រុងចំនួន​ ១០០គ្រឿងមកកាន់ខេត្តសៀមរាប

    បន្ទាប់ពីសម្តេចតេជោ​ ហ៊ុន សែន នាយកដ្ឋមន្ត្រីប្រកាសផ្តល់រថយន្តក្រុង​ ១០០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីភ្នំពេញមកខេត្តសៀមរាប​ ពីខេត្តសៀមរាបទៅភ្នំពេញវិញ​ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល​ និងរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ រថយន្តក្រុង ទាំង១០០គ្រឿង ត្រូវបានដឹកអ្នកដំណើរចំនួន ៣​ ៥០០នាក់ ពីរាជធានីភ្នំពេញឆ្ពោះមកគោលដៅខេត្តសៀមរាប(អ្នកដំណើរមួយចំនួនអាចចុះតាមផ្លូវ)។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ។

    សូមបញ្ជាក់ផងដែរថា​ ការចេញដំណើរពីរាជធានីភ្នំពេញមកខេត្តសៀមរាប ទីតាំងចំណត «រង្វង់មូលទេពមច្ឆា» (ជ្រោយ- ចង្វារ OCIC) រៀងរាល់ម៉ោង០៥៖៣០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ចំណែកការចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ ទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប (ផ្លូវ៦០ម៉ែត្រ)រៀងរាល់ម៉ោង១៣៖៣០នាទីរសៀល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ និងំវេលាម៉ោង០៥៖៣០នាទីព្រឹក សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

    នេះជាដំណភ្ជាប់កន្លែងចំណតនៅមណ្ឌលមន្ទីរ​ អង្គភាព​: Administration Center of Siem Reap Provincial Departments
    https://maps.app.goo.gl/bjmXYv6jdzggUZwK9?g_st=ic

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay