ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាច​នឹងក្លាយទៅជាគូស្វាមី និងភរិយា ទៅថ្ងៃក្រោយ

    BY Liny Chan April 14, 2023
    សម្តេចតេជោ ហ៊ុន សែន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាច​នឹងក្លាយទៅជាគូស្វាមី និងភរិយា ទៅថ្ងៃក្រោយ

    ព្រឹកថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

    នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប នឹងក្លាយជាជំនួបបេះដូងរវាងបុរស និងស្ត្រី ដែលអាច​នឹងក្លាយជាគូអនាគតស្វាមី និងភរិយា ទៅថ្ងៃក្រោយ ខណៈប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រៅពីជំនួបត្រីកោណរវាងមនុស្ស ជាមួយវប្បធម៌អរូបិយ និងវប្បធម៌រូបិយ អម្បាញមិញប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយហើយនៅមានជំនួបទី៤ទៀត គឺជំនួបរវាងស្ត្រី និងបុរសដែលអាចចាប់ផ្តើម ពីទីនេះហើយក្លាយទៅជាអនាគតភរិយា និងស្វាមី ទៅថ្ងៃក្រោយ…!»។

    ជាមួយគ្នានោះដែរ បានបន្តថា នៅឆ្នាំ២០២៣នេះ បានង្កើតនូវស្ថានភាពមិនគ្រាន់តែរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបនោះទេ ក៏ប៉ុន្តែ សង្ក្រាន្តថ្នាក់ជាតិបានកើតនៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងគ្រឹះស្ថានសិក្សានានា ក្នុងក្របបខ័ណ្ឌទៅទាំងប្រទេស។

    ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋលេងសប្បាយ នៅក្នុងរយៈពេលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ៕

    អត្ថបទ​៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay