ក្រោយកីឡាករប្រដាល់ ឈឿង ល្វៃ បោះបង់ការប្រកួតនៅទឹកទី៤ លោកឧកញ៉ា ស្រី ចាន់ថន បាននិយាយបែបនេះ…
- BY
- autoadmin
- April 16, 2023
កីឡាករប្រដាល់ ឈឿង ល្វៃ មិនអាចបំបាក់គូប្រកួតរបស់គាត់បាននោះទេ កាលពីយប់មិញនេះ ដោយសារគាត់ត្រូវបានកីឡាករថៃ សាមី បានចាមេក វាយឱ្យខូចជេីងត្រឹមទឹកទី៤ បើទោះបីជាគាត់មានប្រៀបច្រើនជាងកីឡាករថៃរូបនោះក៏ដោយ។ ជាក់ស្ដែងទៅគឺ ឈឿង ល្វៃ បានវាយ សាម៉ី បានចាមេក ឱ្យអាជ្ញាកណ្តាលរាប់ជាច្រេីនដង ប៉ុន្តែគាត់បែរជាមានបញ្ហាជើងនៅទឹកទី៤ ដែលធ្វើឱ្យមានការបញ្ឈប់ការប្រកួតតែម្ដង។ ក្រោយចប់ការប្រកួត លោកឧកញ៉ា ស្រី ចាន់ថន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ហើយគាត់ក៏បានចោទជាសំណួរខ្លះៗផងដែរ លើការរៀបចំកម្មវិធីប្រដាល់ ស្របពេលដែលការប្រកួតស៊ីហ្គេមក៏ខិតចូលមកដល់។
ឧកញ៉ា ស្រី ចាន់ថន បានសរសេរថា៖«ក្រោយចប់ការប្រកួតរបស់កីឡាករឈឿង ល្វៃ និង កីឡាករថៃ ក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកការរៀបចំកម្មវិធីនេះបាននោះទេ។ ហើយមូលហេតុនោះគឺ៖ ទីមួយ៖ ហេតុអ្វីបានជាការប្រកួត៧គូរប្រកួត៣ទឹក តែបែរជាការប្រកួតរបស់ ឈឿង ល្វៃ ត្រូវប្រកួតរហូតដល់ទៅ៥ទឹកទៅវិញ? ទីពីរ៖ ឈឿនល្វៃត្រូវផ្តាច់កីឡាករថៃនៅទឹកទី៣ ហេតុអ្វីអាជ្ញារកណ្តាល បែរជាជួយទប់ខាងថៃ ហេីយមិនអោយឈឿនល្វៃផ្តាច់បែបនេះ ? ទីបី៖ ហេតុអ្វីបានជានៅសល់ត្រឹមជាងម្ភៃថ្ងៃដល់ស៊ីហ្គេមបែរជារៀបចំការប្រកួតអន្តរជាតិបែបនេះ? ចុះបើខូចកីឡាករ តើនរណាជាអ្នកទទួលខុសត្រូវ? ស៊ីហ្គេមគឺជាមុខមាត់ប្រទេសជាតិទាំងមូល ពោលគឺកីឡាករមិនអាចមានបញ្ហាអ្វីឡើយមុនពេលដល់ការប្រកួតស៊ីហ្គេមខាងមុខនេះ ខ្ញុំពិតជាឆ្ងល់មិនអាចស្រាយចម្ងល់មួយនេះបានឡើយ។
អាស្រ័យហេតុនេះ សូមលោកៗដែលរៀបចំកម្មវិធីមេត្តាឆ្លើយតបផង សូមអរគុណ 🙏❤️🇰🇭។ ស្របពេលជាមួយគ្នានេះគ្រាន់តែជាមតិរបស់ខ្ញុំតែប៉ុណ្ណោះ បើសិនជាខុសទាស់សូមបងប្អូនមេត្តាអធ្យាស្រ័យផង។ យ៉ាងណាមិញ តើបងប្អូនមានយោបល់បែបណាដែរ សូមបងប្អូនខម្មិននៅខាងក្រោម Post មួយនេះ 🙏❤️🇰🇭។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭❤️#kunkhmerworldchampion
#Ilovecambodia #IloveKunKhmer #Sreychanthorn #JetGroup #Cambodia #KunKhmer #Cambodiamartialarts »៕






អត្ថបទ៖ លីដា
ប្រភព៖ ឧកញ៉ា ស្រី ចាន់ថន
- Share This Post:






