SEA GAMES

ធ្វើបានល្អណាស់! ព្រំ សំណាង ប្រកួតឈ្នះកីឡាករថៃ សុដសាខន ដោយពិន្ទុកាលពីយប់មិញនេះ

BY
autoadmin
April 16, 2023

អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានយកឈ្នះអ្នកប្រដាល់ថៃ សុដសាខន (ឬ Sudsakorn Sor Klinmee) ដោយពិន្ទុ នៅក្នុងជំនួបដណ្តើមខ្សែក្រវាត់ Krud គុនខ្មែរ លើសង្វៀនប្រដាល់ទទក នៅរាត្រីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។ ការប្រកួតនេះផងដែរ ត្រូវបានធ្វើឡើងនៅឯបរិវេណទីតាំងទល់មុខសណ្ឋាគារសុខា ផ្លូវ៦០ ក្នុងខេត្តសៀមរាប ស្របពេលដែលប្រជាពលរដ្ឋខ្មែរកំពុងអរអរថ្ងៃចូលឆ្នាំប្រពៃណីជាតិ នៅរាត្រីថ្ងៃទី២។

គួរឱ្យដឹងដែរថា អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង មានប្រវត្តិប្រកួតសរុប ១៥៩ដង, ឈ្នះបាន ១៤៤ដង, វាយគូប្រកួតឱ្យសន្លប់ចំនួន ៧០ដង, ធ្លាប់ចាញ់ ១២ដង និងស្មើ ៣ដង។ ចំណែកកីឡាករថៃ សុដសាខន គឺជាម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន ដែលធ្លាប់ប្រកួតរហូតដល់ទៅ ៣៥៧ដង, ធ្លាប់ឈ្នះ ២៩៥ដង, ផ្តួលគូប្រកួតឱ្យសន្លប់ ៧៧ដង, ចាញ់ ៥៨ដង និងស្មើ ៤ដង៕

Share This Post: