ខ្មែរណូត

ស្វែងរក

SEA GAMES

ក្រោយកិច្ចប្រជុំអស់រយៈពេលជាង ៤ម៉ោង! ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថាកីឡាគុនខ្មែរនឹងអាចកែប្រែមុខមាត់ខ្លះៗ ក្នុងពេលដ៏ឆាប់ខាងមុខនេះ

BY Khmernote Media April 18, 2023
ក្រោយកិច្ចប្រជុំអស់រយៈពេលជាង ៤ម៉ោង! ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថាកីឡាគុនខ្មែរនឹងអាចកែប្រែមុខមាត់ខ្លះៗ ក្នុងពេលដ៏ឆាប់ខាងមុខនេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំអស់រយៈពេលជាងបួនម៉ោង ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថាគុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «សូមគោរពជម្រាបសួរបងប្អូនជាទីគោរព ក្រោយកិច្ចប្រជុំរយៈពេលជាងបួនម៉ោងជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបុគ្គលពាក់ព័ន្ធ នេះគឺជាលទ្ធផលដែលទទួលបាន។ បងប្អូនខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានធ្វើនឹងអាចចាប់ផ្តើមកែប្រែមុខមាត់ខ្លះៗទាក់ទងជាមួយកីឡាគុនខ្មែររបស់យើង។ នេះគឺជាចំណុចចាប់ផ្តើមដ៏ល្អបងប្អូន បើមិនមានបញ្ហា ក៏មិនមានដំណោះស្រាយដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា គុនខ្មែរនឹងផ្លាស់ប្តូរមុខមាត់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ វត្តមានរបស់បងប្អូនបានកំពុងតែរុញគុនខ្មែរឲ្យរីកចម្រើនយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។ បងប្អូនគុនខ្មែរគឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា។ ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានភារកិច្ចក្នុងការ ថែរក្សា ការពារ អភិរក្ស និងលើកស្ទួយគុនខ្មែរឲ្យដល់កម្រិតពិភពលោក។»

ឧកញ៉ា ស្រី ចាន់ថន បានបន្តទៀតថា៖ « ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយខ្ញុំនឹងខិតខំតស៊ូបន្តទៀតដើម្បីឲ្យពិភពលោកស្គាល់គុនខ្មែររបស់យើង។ ហើយវត្តមានរបស់បងប្អូនទាំងអស់គ្នាបានធ្វើឲ្យខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំងខ្លា ពោលគឺមិនមានពេលណាដែលខ្ញុំធ្វើការងារគុនខ្មែរហើយអស់កម្លាំងឡើយ បងប្អូនគឺជាកម្លាំងចិត្តរបស់ខ្ញុំ ខណៈពេលដែលគុនខ្មែរគឺជាមរតកដូនតាដ៏អស្ចារ្យសម្រាប់ខ្ញុំ ៕»

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: