ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ ថែមទាំងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃដល់កីឡាករ ឈឿង ល្វៃ

BY Khmernote Media April 18, 2023
ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ ថែមទាំងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃដល់កីឡាករ ឈឿង ល្វៃ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេកប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន នឹងឧបត្ថម្ភថវិកាទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) តាមការសន្យា ថែមទាំងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃដល់ ល្វៃ ផងដែរ។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ យ៉ាងដូច្នេះថា៖ «ដោយសារ ឈឿង ល្វៃ មានរបួសជើងជាដំណំខ្ញុំនឹងឧបត្ថម្ភថវិកាសរុបទៅកីឡាករ ឈឿង ល្វៃ ចំនួន ៤លានរៀល (១ពាន់ដុល្លារ) តាមការសន្យា។ ខ្ញុំក៏នឹងចេញថវិកាទាំងស្រុងសម្រាប់ការព្យាបាលជើងឆ្វេង និងកែងដៃរបស់ល្វៃផងដែរ ព្រោះខ្ញុំចង់ឃើញល្វៃអាចចូលរួមប្រកួតស៊ីហ្គេមនៅប៉ុន្មានថ្ងៃទៀតនេះ។ ថ្ងៃក្រុមការងាររបស់ខ្ញុំនឹងនាំល្វៃទៅស្កេនភ្លៅ និងកែងដៃដើម្បីដឹងច្បាស់អំពីអាការរបស់គាត់។ »

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ល្វៃនឹងអាចជាសះស្បើយជើងឆ្វេង និងកែងដៃរបស់គាត់ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។ ស្របពេលជាមួយគ្នាខ្ញុំនឹងចុះហត្ថលេខាយកកីឡាករ ឈឿង ល្វៃ ចូលក្លឹបប្រដាល់គុនខ្មែរជើងឯកពិភពលោកផងដែរ។ ស៊ូៗប្អូនល្វៃ ខ្ញុំសង្ឃឹមថាប្អូននឹងជាសះស្បើយមុនពេលការប្រកួតស៊ីហ្គេមឈានចូលមកដល់៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: