ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆ្កែមួយក្បាលប្រតិកម្មធ្ងន់ធ្ងរដល់ដាច់ត្រចៀក ដោយសារម្ចាស់វាឱ្យជាងលាបពណ៌លើវា

    BY autoadmin February 8, 2019
    ឆ្កែមួយក្បាលប្រតិកម្មធ្ងន់ធ្ងរដល់ដាច់ត្រចៀក ដោយសារម្ចាស់វាឱ្យជាងលាបពណ៌លើវា

    សព្វថ្ងៃ​នេះមនុស្សជាច្រើនតែងតែចង់តុបតែងសត្វចិញ្ចឹមរបស់ពួកគេឱ្យទាន់សម័យ ប៉ុន្តែពេលខ្លះក៏ធ្វើឱ្យលើសជ្រុល។ ជាក់ស្តែងដូចករណីដែលត្រូវបានចុះផ្សាយដោយសារពត៌មាន Coconuts Bangkok បានឱ្យដឹងថា កូនឆ្កែពូជ Pomeranian ឈ្មោះ Diffy បានដាច់ត្រចៀកមួយចំហៀង ដោយសារម្ចាស់របស់វាបានឱ្យជាងលាបពណ៌ (ពណ៌ផ្កាឈូក) លើត្រចៀករបស់វាកាលពីថ្ងៃពុធ ទី៦ ខែកុម្ភៈ។

    យ៉ាងណាក៏ដោយរឿងរ៉ាវកាន់តែអាក្រក់នៅពេលដែលកូនឆ្កែចាប់ផ្តើមមានប្រតិកម្មធ្ងន់ធ្ងរពីសមាសធាតុគីមីនៅក្នុងថ្នាំលាប ដែលធ្វើឱ្យមានការរលាក រមាស់ និងមានដំបៅមកលើកូនឆ្កែ ប៉ុន្តែជាងលាបសក់បានប្រាប់ថា វានឹងធម្មតាឡើងវិញ ២ ទៅ ៣ថ្ងៃទៀត។ ក្រោយមកម្ចាស់របស់វាក៏បានចាប់អារម្មណ៍ថា កូនឆ្កែរបង់គាត់គឺបានដាច់ត្រចៀកមួយចំហៀងដោយសារនៅពេលដែលដំបៅនោះក្រៀម ត្រចៀករបស់វាក៏ដាច់ធ្លាក់ចុះមក៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: