អន្តរជាតិ
ជំនួបរវាងលោក ដូណាល់ ដ្រាំ ជាមួយលោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម
BY autoadmin
February 9, 2019
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ថាការជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅខែនេះនឹងប្រព្រឹត្តធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក ដ្រាំ បាននិយាយនៅលើបណ្តាញសង្គម Twitter របស់គាត់ថា៖ «តំណាងរបស់ខ្ញុំទើបតែចាកចេញពីប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានកិច្ចប្រជុំប្រកបដោយផ្លែផ្កា និងពេលវេលាព្រមព្រៀងគ្នាសម្រាប់កិច្ចប្រជុំកំពូលលើកទី ២ ជាមួយលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia