ខ្មែរណូត

ស្វែងរក

SEA GAMES

ការប្រកួតបាល់ទាត់បុរស U22 បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ ដោយមិនចាំបាច់ធ្វើការកក់តាម App នៅទីតាំងចំនួន ៥ នេះ

BY Khmernote Media April 24, 2023
ការប្រកួតបាល់ទាត់បុរស U22 បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ ដោយមិនចាំបាច់ធ្វើការកក់តាម App នៅទីតាំងចំនួន ៥ នេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា នៅសល់ត្រឹមតែ ០៥ថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស U22 នឹងប្រព្រឹត្តិឡើង បងប្អូនអាចទៅយកសំបុត្រដោយឥតគិតថ្លៃ នៅទីតាំងចំនួន៥ នេះបាន។

សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេស៊ី ទល់នឹង ហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃចន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចបានជម្រាបជូន ដោយមិនចាំបាច់ធ្វើការកក់តាម App ទុកជាមុនឡើយ។ ទីតាំងចំនួន ៥ រួមមាន៖

• ពហុកីឡដ្ឋានជាតិអូឡាំពិក (ខ្លោងទ្វារធំ)
• The BLUE Sports Center
• Fan Sport Store (Eden Garden mall & Soho mall)
• Double H Sport
• Sport Castle Sornthomok .

បញ្ជាក់៖
– ក្នុង ១នាក់ អាចទទួលបាន ២សំបុត្រ
– សំបុត្រ ១សន្លឹក អាចប្រើប្រាស់បាន ២ប្រកួត ៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Share This Post: