កីឡាករប្រដាល់ ធឿន ធារ៉ា ខកខានឡើងសង្វៀននៅប្រទេសម៉ាឡេស៊ី ដោយសាររងរបួសដៃ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមសោកស្តាយដល់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ដោយសារតែរងរបួសដៃស្ដាំ។
ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «ឥឡូវនេះខ្ញុំបានមកសួរសុខទុក្ខប្អូនធារ៉ាហើយៗបងប្អូន។ ខ្ញុំឃើញប្អូនធារ៉ាស្ថិតនៅក្នុងស្ថានភាពបែបនេះខ្ញុំមានក្តីអាណិត ប្អូនជាពន់ពេក។ ខ្ញុំបានជួយឧបត្ថម្ភថវិកាចំនួន២លានរៀលសម្រាប់ការហូបចុកផ្សេងៗជាបណ្តោះអាសន្នសិន។ ហើយសម្រាប់ការចំណាយទៅលើការព្យាបាលរបួសដៃរបស់ប្អូនធារ៉ា ខ្ញុំនឹងជួយរហូតទាល់តែជាសះស្បើយ។ ខ្ញុំនឹងតាមដានរាល់ការព្យាបាលរបួសរបស់ប្អូនធារ៉ាជាបន្តបន្ទាប់ ព្រោះខ្ញុំចង់ឃើញប្អូនធារ៉ា អាចឡើងសង្វៀនប្រកួតយកជ័យជំនះជូនប្រទេសជាតិយើងសារជាថ្មីម្តងទៀត។ ខ្ញុំក៏សូមចូលរួមសោកស្តាយផងដែរ ដែលប្អូនធារ៉ាមិនអាចចូលរួមការប្រកួតនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»។
សូមជម្រាបជូនថា ការប្រកួតនៅប្រទេសម៉ាឡេស៊ី កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា មានតំណែងជាគូឯក ត្រូវជួបជាមួយ និងកង ប៉ាធុម ៕




ប្រភព៖ ស្រី ចាន់ថន Srey Chanthorn